មកដឹងចំនួនអគារខ្ពស់ៗ កំពុងបង្អួតសម្រស់គ្នានៅភ្នំពេញ គិតត្រឹមដើមឆ្នាំ២០១៨

  • 2018-08-07 09:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ​​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​ ជា​កន្លែង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ការ​សិក្សា​គ្រប់​កម្រិត ទេស​ចរណ៍​ វប្បធម៌​ ហើយត្រូវ​បាន​ចាត់​ទុក​ថា​ជា​បេះដូង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ ផ្ទះល្វែង វីឡា ត្រូវបានសាងសង់ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការក្នុងសកម្មភាពសេដ្ឋកិច្ចជាក់ស្ដែង និងកំណើនភ្ញៀវទេសចរ ក៏ដូចជាកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជា​ពិសេស​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អគារ​ខ្ពស់​ៗ​ចាប់​ផ្ដើម​ត្រដែត​ឡើង​តាយរយៈ​ការ​វិនិយោគ​ពី​ក្រុម​ហ៊ុន​ធំៗ​របស់​បរទេស។ តើ​មក​ដល់​ឆ្នាំ​២០១៨​នេះ នៅ​ភ្នំពេញ​មាន​អគារ​ខ្ពស់​ៗ​ចំនួន​ប៉ុន្មាន​ហើយ?

គិត​ត្រឹម​ដើម​ឆ្នាំ​២០១៨ អគារ​ខ្ពស់ៗ​នៅ​ភ្នំពេញ​មាន​ចំនួន ៩៧៩​អគារ។ ចំណែក​ឯ​ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅ រួមសណ្ឋាគារ និងខុនដូ មាន​ចំនួន ១៩៩កន្លែង។ សណ្ឋាគារប្រណីតៗចំនួន ២៨៨កន្លែង ។ នេះ​បើ​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​តាម​រយៈ​ឯកឧត្ដម ឃួង ស្រេង កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ។

ក្រៅ​ពី​នេះ​ការ​សាងសង់ថ្មីៗ​មាន​ចំនួន ១ ១០១គម្រោង លើផ្ទៃដីសំណង់ សរុបជិត ៣,៨លានម៉ែត្រក្រឡា ដែលមានទំហំ ទុនវិនិយោគប៉ាន់ស្មាន ប្រមាណ ១,៩ពាន់លានដុល្លារអាមេរិក ដែល​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​បាន។

ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ប្រកបដោយសក្កានុពលខ្ពស់ ហ៊ុមព័ទ្ធទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋានប្រណីត និងជាតំបន់ប្រមូលផ្តុំ ទៅដោយឧទ្យានបុរី ប្រកបដោយប្រណីតភាព ក្នុងរាជធានីភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម ឃួង ស្រេង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី