ការ​សិក្សា​មួយ​បង្ហាញ​ថា Man Utd គឺ​ជា​ក្រុម​ដែល​ "សំណាង​បំផុត" ក្នុង PL រដូវ​កាល​មុន

  • 2018-08-07 13:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា Manchester United គឺ​ជា​ក្រុម​ដ៏​សំណាង​បំផុត ក្នុង Premier League រដូវ​កាល ២០១៧/១៨ ខណៈ​ក្លឹប Liverpool គឺ​ជា​ក្លឹប​ដែល​មិន​សំណាង​បំផុត។

ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន ESPN, Intel និង​សាកលវិទ្យាល័យ Bath នៅ​ចក្រភព​អង់គ្លេស។ អតីត​អាជ្ញាកណ្ដាល Premier League លោក Peter Walton ក៏​បាន​ចូល​រួម​ជួយ​ក្នុង​គម្រោង​មួយ​នេះ​ផង​ដែរ។

ភាគី​ពាក់​ព័ន្ធ​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ បាន​ធ្វើ​ការ​វិភាគ​លើ​វីដេអូ​គ្រប់​ការ​ប្រកួត​ Premier League ទាំង​អស់​កាល​ពី​រដូវ​កាល​មុន។ ពួក​គេ​ធ្វើ​ការ​ពិនិត្យ​លម្អិត​ក្នុង​ការ​ស្វែង​រក​ការ​កាត់​សេចក្ដី​មិន​ត្រឹមត្រូវ​ដូច​ជា គ្រាប់​ស្អុយ, បាល់​ពិន័យ ១១ ម៉ែត្រ ដែល​មិន​គួរ​ត្រូវ​បាន​ផ្ដល់ និង​ការ​ឲ្យ​កាត​ក្រហម​ខុស​ជា​ដើម។

ការ​សិក្សា​បាន​រក​ឃើញ​ថា ក្លឹប​បិសាច​ក្រហម​ (ឈរ​លេខ ២ មាន​ ៨១ ពិន្ទុ) បាន​ចំណេញ​ដល់​ទៅ ៦ ពិន្ទុ ទាក់​ទង​នឹង​សេចក្ដី​សម្រេច​ចិត្ត និង​ព្រឹត្តិការណ៍​​មួយ​ចំនួន​កើត​ឡើង​ក្នុង​អំឡុង​ប្រកួត​រដូវ​កាល​មុន។ ការណ៍​នេះ​ហើយ ដែល​នាំ​ឲ្យ​ក្លឹប​ជាប់​ឈ្មោះ​ថា ជា​ ក្លឹប​សំណាង​បំផុត ក្នុង Premier League រដូវ​កាល​មុន។

ផ្ទុយ​ទៅ​វិញ ការ​សិក្សា​ដដែល​បាន​ឲ្យ​ដឹង​ថា Liverpool (ឈរ​លេខ ៤ មាន ៧៥ ពិន្ទុ) គួរ​តែ​មាន​ដល់​ទៅ ៨៧ ពិន្ទុ​និង​ឈរ​លេខ ២ បើ​សិន​ជា​ក្លឹប​មាន​សំណាង​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ប្រកួត​រដូវ​កាល​ ២០១៧/១៨។

ខាង​ក្រោម​ជា​លទ្ធផល​នៃ​ការ​រក​ឃើញ​នៃ​ការ​សិក្សា​នោះ៖៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី