Boateng ប្រាប់ Mourinho ​ថា គេ​គ្មាន​អារម្មណ៍​ចង់​ទៅ Man Utd ទេ

  • 2018-08-08 02:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jerome Boateng ខ្សែ​ការពារ​របស់ Bayern Munich បាន​បញ្ជាក់​ទៅ​កាន់​ Jose Mourinho ថា គេ​​​មិន​ចង់​ទៅ​ចូលរួម​​លេង​ជាមួយ​  Manchester United ​ទេ។

United បាន​ដាក់​សំណើ​២២,​៥​លាន​ផោន ទៅ​កាន់​ខ្សែ​ការពារ​ខាង​លើ​កាល​ពី​ថ្ងៃ​អង្គារ និង​ហ៊ាន​ឲ្យ​តម្លៃ​គុន​នឹង​ពីរ (៤៥​លាន​ផោន) ធ្វើ​យ៉ាងណា​យក​កីឡាករ​​ជម្រើស​ជាតិ​អាល្លឺម៉ង់​មក​កាន់​ទឹក​ដី​អង់គ្លេស។ បន្ទាប់​ពី​មាន​ដំណឹង​នេះ Boateng បាន​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​លោក Niko Kovac ដែល​ជា​គ្រូ​របស់ Bayern។

ចុងក្រោយ​នេះ​កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ទាក់ទង​ទៅ​លោក Jose Mourinho ដោយ​និយាយ​ថា គេ​គ្មាន​ចំណាប់​អារម្មណ៍​ផ្លាស់​ទៅ​លេង​នៅ Old Trafford ទេ។ ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ​នឹង​បិទ​ហើយ ខណៈ Man Utd កំពុង​ស្វះស្វែង​យ៉ាង​លំបាក​​ក្នុង​ការ​ទិញ​ខ្សែ​ការពារ​កណ្ដាល។

​ព័ត៌មាន​ចុងក្រោយ Manchester United បាន​ទាក់ទង​ទិញ Yerry Mina ពី​ក្លឹប Barcelona។ តែ​ពេល​នេះ Mina ហាក់​បែរ​ចិត្ត​ចង់​ផ្ទេរ​ទៅ​កាន់ Everton វិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម