អុញ​នុះ! ដល់​ថ្ងៃ​ថត​រឿង​ទៅ​ហើយ Angelina Jolie បែរ​ជា​សុំ​មិន​ថត​ទៅ​វិញ

  • 2018-08-08 02:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Angelina Jolie ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា បាន​លុប​ចោល​ការ​សម្ដែង​របស់​នាង ក្នុង​រឿង​ថ្មី ​"Come Away” ដែល​ជា​រឿង​ពី​មុន​របស់​រឿង “Peter Pan” និង​"Alice in Wonderland”។

បើ​តាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង តារា​សម្ដែង​ឈ្នះ​ពាន Oscar រូប​នេះ ត្រូវ​ចាប់ផ្ដើម​ថត​ខ្សែ​ភាពយន្ត​ថ្មី​របស់​នាង​​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ រួម​ជាមួយ​នឹង​តារា​សម្ដែង David Oyelowo។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ចុង​ថ្ងៃ​ច័ន្ទ តារា​សម្ដែង​ស្រី​រូប​នេះ បាន​ទាក់ទង​ទៅ​ផលិតករ​ដើម្បី​ប្រាប់​ពួកគេ​ថា នាង​បាន​លុប​ចោល​គម្រោង​ថត​រឿង​ថ្មី​នោះ​ហើយ ដែល​បង្ក​ឲ្យ​​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

តាម​ប្រភព​មួយ​ប្រាប់​វិប​សាយ The Sun ថា៖ "អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​បាន​រៀបចំ​រួច​រាល់​ហើយ ចាំ​តែ​ត្រៀម​ថត​ក្នុង​សប្ដាហ៍​នេះ​ទេ។ ម្នាក់ៗយល់ស្រប​ជាមួយ​គ្នា​រាប់​ខែ​មក​ហើយ ដល់​ឥឡូវ​គ្មាន​នរណា​ដឹង​ច្បាស់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទៀត​ទេ"។

ផលិតករ​ធំ​ៗ សង្ឃឹម​ថា​នឹង​អាច​លួងលោម​នាង​ឲ្យ​គិត​ឡើង​វិញ​ក្នុង​ការ​ថត​នេះ ហេតុនេះពួកគេ​អាច​ដំណើរ​ការ​ថត​រឿង​បាន​រលូន​ទៅ​មុខ។ ប៉ុន្តែ​ក៏​មាន​គម្រោង​ឥត​ព្រាង​ទុក​ខ្លះ ​ដែល​កំពុង​ពិចារណា​ថា​ដំណើរការ​​ថត​រឿង​នេះ​អាច​ប្រព្រឹត្តិទៅស្រួល ​ឬ​ក៏​អត់​នោះ​ទេ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា