សង្ហាណាស់! ច្រើន​សន្លឹក​ ពី ខាត់ វៃហាំង ស្ទីល​មួយ​ណា​ក៏​ចង់លង់​

  • 2018-08-08 04:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​អាច​សង្កេត​បាន​គួរ​ឲ្យកត់​សំគាល់​នូវ​វត្ត​មាន​តារា​សំបូរ​ស្នេហ៍លោក​ខាត់​ វៃហាំង ពិតក្តោប​បាន​ការងារ​ល្អ​យ៉ាង​ច្រើន​មិន​ថា​តែ​ការសម្តែង​ខ្សែ​ភាព​យន្ត​ ភាគ​ខ្នាត​ធំ​ស្ពត​ក្រៅក្នុង​ប្រទេស​នោះ​ទេ​សូម្បី​តែស្ទីល​នៃការតុបតែង​ខ្លួន​ការហាក់ផ្លាស់​ប្តូរ​ច្រើន​មើល​ទៅ​រឹត​តែស្រស់​សង្ហារ​ធ្វើ​ហ្វេន​ស្រី​លួច​ច្រនែន​ក្នុង​ចិត្ត​មិន​ស្ទើរ​ទេព្រោះ​តែចង់​ចូល​ជិត​ខ្លួនតារាសំបូរស្នេហ៍រូបនេះ ពិសេស​ស្ទីល​ថតរូប​មួយ​ណាក៏ប្លែក​នឹង​ស្រស់ស្អាត​មិនធម្មតាដែរហ្វេន​ៗ​ឃើញ​ហើយ​លង់​ស្រិបៗ​តែម្តង។

លើស​ពីនេះ​តារា​ប្រុស​សង្ហារ​រូប​នេះ​ទើប​តែបញ្ចប់​ការ​សម្តែង​រឿង​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ភីអ៊ិនអ៊ិនចំណង​ជើង​"អាថ៌កំបាំងត្រីសូល៍"ដែល​ជាមាន​ការចូលរួម​សម្តែង​២ប្រទេស​ខ្មែរ-ថៃបញ្ចេញទេពកោសល្យរួមគ្នានឹងមាន​ចាក់ផ្សាយឆាប់ៗនេះហើយ។ ទាំងនេះ​អាចនិយាយបានថាត្រូវបាន​ទស្សនិកជន​កោតសរសើ​រថា​មាន​រូបរាង​ខ្ពស់ស្រឡះ និង ស្រស់​សង្ហា​ប្រកបដោយ​សាច់ដុំ​ហាប់​ណែន​កង់ៗ មិន​ចាញ់​តារា​បរ​ទស​ប៉ុន្មាន​នោះឡើយ គួរស្ងើចសរសើរ ៕

ចង់ដឹង​ថាស្ទីល​តុបតែងខ្លួន​និង​ការ​ថតរូប​ស្រស់​ស្អាត​យ៉ាង​ណាមើល​រូបខាងក្រោម៖

រូបភាពក្នុងIG លោក​ខាត់​ វៃហាំងបានបង្ហោះ

អត្ថបទ៖ សិរីរត្នន៍