បែក​ធ្លាយ​រូប​រាងឡាន Land Cruiser ឆ្នាំ ២០១៩

  • 2018-08-08 03:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ការ​លេច​ចេញ​រូបរាង​រថយន្ត​ Toyota Land Cruiser ស៊េរី​ថ្មី​ឆ្នាំ​ ២០១៩ ដោយ​បាន​លេច​ចេញ​ដំណាល​គ្នា​ជា​មួយ​រថយន្ត​ Lexus LX 570 ស៊េរី​ថ្មី​ Black Edition S ឆ្នាំ ២០១៩ ផង​ដែរ។

រូបភាព​បាន​បង្ហាញ​រូបរាង​ថ្មី​របស់​ Land Cruiser ឆ្នាំ​ ២០១៩ មិន​មាន​ខុស​គ្នា​ខ្លាំង​ពី​ Land Cruiser ស៊េរី​បច្ចុប្បន្ន​នោះ​ទេ។ ចំណុច​ដែល​គេ​ឃើញ​ខុស​ពី​មុន​ គឺ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​ប៉ាណា​ខាង​មុខ​ ដែល​ហាក់​មាន​ទំហំ​ធំ​ជាង​មុន។ ចំណែក​ផ្នែក​ខាង​ក្រោយ​ក៏​មិន​មាន​ផ្លាស់​ប្ដូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។

រថយន្ត​ Lexus LX 570 ឯណោះ​វិញ​ នឹង​មាន​បន្ថែម​ប្រភេទ​ថ្មី​ឈ្មោះ​ថា​ Black Edition S សម្រាប់​ជា​ស៊េរី​ឆ្នាំ​ ២០១៩។ ប្រភេទ​ថ្មី​នេះ​មាន​រំលេច​នូវ​ពណ៌​ខ្មៅ​នៅ​ផ្នែក​មួយ​ចំនួន​ដូច​ជា​កញ្ចក់, ដៃ​ទ្វារ និង កង់​ជា​ដើម៕

​​

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម