ថ្មីទៀតហើយ! កូនកាត់ចិនម្នាក់នេះ រឿងស្លៀកសិចស៊ី មិនចេះខ្លាច
- 2018-08-08 04:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀតហើយ! កូនកាត់ចិនម្នាក់នេះ រឿងស្លៀកសិចស៊ី មិនចេះខ្លាច
ចន្លោះមិនឃើញ
ទើបតែចាប់អាជីពជាតារាម៉ូដែលមិនបាន១ឆ្នាំស្រួលបួលផង កញ្ញា លឹម សាំងលី ហៅស្រីលី ចាប់ផ្ដើមមានទីផ្សារខ្លាំងលើការងារមួយនេះស្ទើរគ្មានពេលសម្រាក ទាំងនេះក៏ព្រោះតែរូបសម្រស់របស់នាង និងភាពក្លាហានហ៊ានបញ្ចេញភាពសិចស៊ីមិនខ្លាចទៅតាមការកុម្ម៉ង់អ្នករៀបចំកម្មវិធី។
មានកំណើតក្នុងរាជធានីភ្នំពេញ និងជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ប្រុស៣ស្រី១ កញ្ញា លឹម សាំងលី បានឲ្យដឹងថា នាងគឺជាកូនកាត់ខ្មែរចិន ហើយទើបតែចូលសិល្បៈក្នុងអាជីពជាអ្នកដើរបង្ហាញម៉ូដជិត១ឆ្នាំនេះប៉ុណ្ណោះ។ នាងថា គ្រាន់តែចាប់ផ្ដើមការងារដំបូងអ្នករៀបចំកម្មវិធីបានតម្រូវឲ្យនាងស្លៀកសិចស៊ីតែម្ដង គួបផ្សំនាងជាមនុស្សចូលចិត្តភាពសិចស៊ីផងនោះ ដូចនេះមិនមែនជាឧបសគ្គសម្រាប់ ស្រីលី ឡើយ។
តារាស្រីវ័យ២៤ឆ្នាំរូបនេះប្រាប់ថា ធ្លាប់ដើរម៉ូដច្រើនកម្មវិធីណាស់ ភាគច្រើនជាកម្មវិធីធំៗ ហើយការស្លៀកពាក់របស់នាងសុទ្ធតែសិចស៊ីទាំងអស់ កម្មវិធីទាំងនោះមានដូចជាសម្ពោធផលិតទូសព្ទឬ រថយន្តជាដើម។
ទន្ទឹមគ្នានោះដែរ ស្រីលី បានឲ្យដឹងបន្ថែមថា ក៏មានអ្នកដឹកនាំសម្ដែងជាច្រើន ហៅថតMV ស្ប៉ត និង ភាពយន្តជាដើម ប៉ុន្តែដោយនាងចេះតែប្រកែក ត្បិតអីវល់ការងារច្រើនពេក មិនអាចឆ្លៀតទៅថតឲ្យបាន។
ជាមួយនឹងការបង្ហាញភាពសិចស៊ីស្ទើរតែប្រលែងខ្លួនទាំងអស់នេះ ស្រីលី បញ្ជាក់ថា នាងនៅតែរក្សាភាពសិចស៊ីបែបនេះបន្តទៀត មិនបោះបង់ឡើយ ហើយទៅថ្ងៃអនាគត ប្រាប់ថា ខ្លួននឹងលៃពេលចូលថតភាពយន្តបន្ថែមលើអាជីពដើរម៉ូដនេះថែមទៀត ដើម្បីឲ្យប្រជាប្រិយភាពរបស់នាងត្រូវបានមហាជនស្គាល់កាន់តែច្បាស់។ ចំពោះការថតភាពយន្តវិញ ប្រសិនបើនាងចូលថតពិតមែននេះ តារាស្រីរូបនេះ ស្នើទៅអ្នកដឹកនាំសម្ដែង សូមជ្រើសរើសតួអង្គណាដែលមានភាពសិចស៊ីខ្លាំង ហើយមានប្លង់ច្រើន ឬ តួឯក ឬ តួរង មិនសំខាន់សម្រាប់នាងឡើយ៕
រូបភាព៖ ផ្តល់សិទ្ធិដោត ស្រីលី