អភិបាលខេត្តវ័យក្មេងម្នាក់ ប្រកាសផ្ដល់កន្លែងស្នាក់នៅដល់សិស្សបាក់ឌុប

  • 2018-08-08 06:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ប្រកាស​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស​ដែល​ចូលរួម​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នៅថ្ងៃ​ទី​ ២០ ខែសីហា​ ឆ្នាំ​ ២០១៨​ខាងមុខនេះ។​ ការប្រកាស​នេះ​ ធ្វើឡើង​សម្រាប់​កាត់​បន្ថយ​ភាព​ខ្វះខាត​ចំពោះ​សិស្ស​ក្រីក្រ​ ដែល​ឡើង​មក​ប្រឡង​នៅ​ទី​រួមខេត្ត​។

​កន្លែង​ស្នាក់​នៅ​ចំនួន​ ០២ ដែល​ផ្ដល់​ជូន​សិស្ស​ដោយ​ឥតគិតថ្លៃ មាន៖

  • ទីតាំង​ទី១​៖ សាលា​ខេត្តកោះកុង​ចាស់ (​ ភូមិ១ សង្កាត់​ស្មាច់​មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង)
  • ទីតាំង​ទី២​៖ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្ត​កោះកុង​ (ភូមិ១​ សង្កាត់​ស្មាច់​មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង ជាប់បេនឡានចាស់)។

ហេតុដូចនេះ​ មាតា បិតា​ អាណា​ព្យាបាល​ និងប្អូន​ៗ សិស្សានុសិស្ស ដែលមាន​បំណង​ស្នាក់​នៅ​ អាច​ធ្វើ​ការ​ទំនាក់ទំនង​តាមរយៈ​ក្រុមការងាររបស់​រដ្ឋបាលខេត្ត​នៅក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម