រកឃើញសារធាតុបង្កមហារីកក្នុងគូល័រទាន អ្នកវិទ្យាសាស្ត្រព្រមានឲ្យប្រុងប្រយ័ត្ន

  • 2018-08-08 06:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ បាន​រក​ឃើញ​បរិមាណ​សារធាតុ​ពុល​នៅ​ក្នុង​គូល័រ​ទាន​របស់​ក្រុមហ៊ុន Playschool ហើយ​ជឿ​ជាក់​ថា​យ៉ាង​ហោច​ណាស់​ផលិតផល​បី​ម៉ាក​ផ្សេង​ទៀត​ក៏​មាន​ផ្ទុក​សារធាតុ​ពុល​ផង​ដែរ។

សារធាតុ​ពុល​នេះ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Asbestos ដែល​ជា​សារធាតុ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ហើយ​រាប់​ពាន់​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​សួត។ យោង​តាម​ក្រុម​ស្រាវជ្រាវ​ផលប្រយោជន៍​សាធារណ​អាមេរិក (PIRG) ឲ្យ​ដឹង​ក្រោយ​ការ​វាយ​តម្លៃ​សុវត្ថិភាព​ប្រចាំ​ឆ្នាំ​ថា ការ​រក​ឃើញ​សារធាតុ Asbestos នៅ​ក្នុង​ផលិតផល​មួយ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយ​សារ​ផលិត​ផល​ផ្សេង​ទៀត​ក៏​អាច​មាន​ផ្ទុក​សារធាតុ​នេះ​ផង​ដែរ។

(គូល័រទានរបស់ក្រុមហ៊ុន Playskool)

គួរ​ឲ្យ​ដឹង​ថា កាល​ពី​៣​ឆ្នាំ​មុន សារធាតុ​បង្ក​គ្រោះថ្នាក់​កម្រិត​ទាប ត្រូវ​បាន​រក​ឃើញ​ក្នុង​ផលិត​ផល​គូល័រ​ទាន​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Crayola និង Rose Art ជា​ដើម។ ជាមួយ​គ្នា​ដែរ ក្រុម​អ្នក​ជំនាញ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​បាន​ណែនាំ​ឲ្យ​ឪពុក​ម្ដាយ​ប្រុង​ប្រយ័ត្ន​មុន​សម្រេច​ចិត្ត​ទិញ​សម្ភារ​សិក្សា​ថោក​ៗ​ឲ្យ​កូន​ប្រើ​ប្រាស់៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន