ពូកែ​ថា​អត់​ចេះ​រ៉េប Kris Wu ដាក់​មួយ​បទ អ្នក​រិះគន់​ស្ងាត់​មាត់​ជ្រាប

  • 2018-08-08 07:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Kris Wu ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ចិន និងត្រូវ​បាន​អញ្ជើញ​មក​ធ្វើ​ជា​គណៈកម្មការ​ម្ដង​ទៀត​សម្រាប់​រដូវ​កាល​ទី ២ នៃ​កម្មវិធី "The Rap of China” ដែល​ជា​​កម្មវិធី​ប្រកួត​ប្រជែង​រ៉េប​ជា​ភាសា​ចិន​។

ទោះ​បី​ជា​ទទួល​បាន​​ភាព​ល្បីល្បាញ​​​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ អតីត​សមាជិក​ក្រុម EXO រូប​នេះ នៅ​តែ​ចៀស​មិន​ផុត​ពី​មតិ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ដដែល។ ភាព​ជោគជ័យ​ក្នុង​វិស័យ​ចម្រៀង និង​ការងារ​ផ្សេង​ទៀត នៅ​តែ​មិន​អាច​បញ្ឈប់​មហាជន​មិន​ឲ្យ​រិះគន់​លោក​ថា​ជា​តារា​រ៉េប​ដ៏​អន់​ម្នាក់ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ចំអក​ថា៖ "គេ​គ្មាន​ស្គាល់​អ្វី​ថា​ជា​រ៉េប​នោះ​ទេ"។

ជាមួយ​គ្នា​នោះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់ តារា​ចម្រៀង Kris Wu បាន​ចេញ​​បទ​ចម្រៀង​មួយ​ដែល​មាន​ចំណង​ជើង​ថា "Skr” ជា​បទ​មាន​រយៈពេល​តែ ២នាទី និង ៤៤​វិនាទី​តែ​ប៉ុណ្ណោះ។ បទ​នេះ​ដែរ ត្រូវ​បាន​និពន្ធ និង​ច្រៀង​ដោយ​ លោកផ្ទាល់ ដែល​សរសេរ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​លោក​ថា​មិន​ស្គាល់​អ្វី​ដែល​ហៅ​ថា​ការ​រ៉េប៕

ទស្សនា​បទ​ចម្រៀង​ខាង​ក្រោម៖​​

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា