ភាពយន្តភ័យរន្ធត់ សម្តែងដោយតារាពានរង្វាន់ស្រីឆ្នើម ២រូប ចេញជា Trailer ហើយ

  • 2018-08-08 10:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «អាគមវិញ្ញាណ» ដែលដូរចំណងជើងមកជា «ចងពៀរ» ចេញ Trailer លើកដំបូងរបស់ខ្លួនហើយ។ រឿងនេះសម្តែងដោយតារាពានរង្វាន់ស្រីឆ្នើម ២រូប មានដូចជា អ្នកនាង ស្វែង សុជាតា និង អ្នកនាង ថន ថាណែត។

អ្នកនាង ថន ថាណែត និង អ្នកនាង ស្វែង សុជាតា

ភាពយន្តបែបរន្ធត់នេះជាស្នាដៃដឹកនាំសម្តែងដោយលោក Amit Dubey ផលិតករឯករាជ្យ ជនជាតិឥណ្ឌា និងចូលរួមដោយយុវផលិតករខ្មែរ ដូចជា លោក លី ប៉ូឡែន ជាជំនួយការអ្នកដឹកនាំរឿង និងមានក្រុមការងារបច្ចេកទេសខ្មែរទាំងអស់។

ស្នាដៃភាពយន្តភ័យរន្ធត់មួយនេះ អាចនឹងខុសពីភាពយន្តខ្មោចដែលប្រិយមិត្តទស្សនាពេលកន្លង តែមិនមែនមកពីដឹកនាំដោយបរទេសនោះទេ នោះដោយសារតែបច្ចេកទេស និងរបៀបនៃការបរិយាយសាច់រឿង នេះបើតាមការបញ្ជាក់របស់លោក Amit អ្នកដឹកនាំរឿងមួយនេះ។

ភាពយន្តរឿង «ចងពៀរ» និយាយរៀបរាប់ពីការតាមបន្លាចសងសឹកដល់គ្រួសារថ្មីមួយ ដោយវិញ្ញាណដ៏កាចសាហាវ ដែលចងពៀរបុរសជាស្វាមី ដោយភរិយាមិនបានដឹងអ្វីទាំងអស់ ក៏ជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ។ ភាពយន្តមួយនេះដែរ ក៏ត្រៀមខ្លួនចេញផ្សាយលើរោងភាពយន្តទំនើប​ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៨ នេះតទៅ៕

រូបភាពក្នុងរឿង «ចងពៀរ»

ចង់ដឹងកាន់តែច្បាស់សូម ទស្សនាវីដេអូ Trailer រឿង «ចងពៀរ» ខាងក្រោម៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី