“ស្នេហ៍បងលើសចិត្តស្អប់" ចាក់ទម្លុះបេះដូងមិត្តយុវវ័យ

  • 2018-08-08 09:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ស្នេហ៍បងលើសចិត្តស្អប់" ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" បាន​ចេញ​ Official Lyric Audio ហើយ​នៅ​មុន​​នេះ​​​បន្តិច​ ទទួល​បាន​ការ​គាំទ្រ​​ពី​​មហា​ជន​​គ្រប់​មជ្ឈដ្ឋាន។ ដោយ​សារ​តែ​​អត្ថន័យ​ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​ជាមួយ​រឿង​ភាគ​ខាង​លើ​នេះ​តែ​ម្ដង។

Original Song “ស្នេហ៍បងលើសចិត្តស្អប់" និពន្ធ​ទំនុក​ច្រៀង​ដោយ​អ្នក​ស្រី ម៉ីសន សុធារី ទំនុកភ្លេង ផល វឌ្ឍនៈ និង​ច្រៀង​​ដោយ​ អានីតា OST ជា​បទ​បែប​​មនោសញ្ចេតនា​ស្នេហា​បែប​លន្លង់លន្លោច​​រវាង​កំលោះ​ក្រមុំ​មួយ​គូ។

បទ​ចម្រៀង​ក្នុង​រឿង​"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" មាន​៣​បទ​នេះ​គឺ​ជា​បទ​ទី​១ ដែល​មាន​ចំណង​ជើង​ថា“ស្នេហ៍បងលើសចិត្តស្អប់" ។

បើ​ចង់​ដឹង​ច្បាស់​ថា​បទ​ចម្រៀង​“ស្នេហ៍បងលើសចិត្តស្អប់" ក្នុង​ខ្សែភាពយន្ត​ភាគ​​​រឿង​"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" ត្រៀម​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ពីរោះ​ និង​មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ទៅ​ទស្សនា​ខាង​ក្រោម​នេះ​ទាំងអស់​គ្នា៖​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម