ធ្លាប់​ទេ​ឃើញ​លេខ​ចម្លែក +375 ខល​មក​​តែ​មួយ​ភ្លែត​​បាត់​ឈឹង​ បើ​អាច​កុំ​លើក​ឬ​ខល​ទៅ​វិញ

  • 2018-08-09 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​បោក​ប្រាស់​មួយ​ទៀត​ហើយ​តាម​រយៈ ការ​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​ចម្លែកៗ​ពី​ក្រៅ​ប្រទេស ដើម្បីប្រព្រឹត្ត​បទសល្មើស​លួច​យក ប្រាក់​កាស​ពី​ក្នុង​គណនី​ធនាគារ​លើ​ទូរសព្ទ​ដៃ​របស់​ជន​រងគ្រោះ ជា​​ប្រភេទ​ល្បិច​បោក​ប្រាស់​​ដោយ​ប្រើ​បច្ចេកវិទ្យា។

រូប​តំណាង

តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្លាប់​បាន​ប្រកាស​សេចក្តី​​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ទូរសព្ទ​ទាំង​អស់​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​លេខ​ហៅ​ចូល​ណា​មួយ​ដែល​ផ្តើម​ដោយ +375, +371, +381 ​ដូច​ខាង​ក្រោម៖ +3756020528 , +37127913091 , +37178565072 , +563225533736 , +37052529259 ឬ+255901130460។

លេខ​ដែល​ជនល្មើស​ប្រព្រឹត្ត​ទាំង​នោះ​មក​ពី​ប្រទេស​ផ្សេងៗ​ដូច​ជា +375 (កូដ​ប្រទេស​អាហ្វហ្គានីស្ថាន) +371 (កូដ​ប្រទេស​ឡេតូនី) +563 (កូដ​សម្រាប់​ប្រទេស​ស៊ែប៊ី) +370 (កូដ​ទីក្រុង Valparaiso ប្រទេស​ឈីលី) +370 (កូដ​ទីក្រុង Vilnius ​ប្រទេស​លីទុយអានី) និង +255 (កូដ​ទីក្រុង​តង់​ហ្សានី) +678 (កូដ​ប្រទេស​វេនេស៊ុយ​អេឡា) ជាដើម។

នាយកដ្ឋាន​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អ្នក​មិន​បាន​ស្នើ​សុំ ឬ​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ណាមួយ​ទេ ប៉ុន្តែ​មាន​លេខទូរសព្ទ​មិន​ដែល​ស្គាល់​ទាក់ទង​មក​ណែនាំ​ឲ្យ បំពេញ​លេខ​កូដ​តាម អាច​ឲ្យ​ក្រុម Hackers លួច​យក​ទិន្នន័យ​របស់​បងប្អូន​ដូច​ជា លេខ​ទំនាក់​ទំនង សារ​ជា​អក្សរ និង​ប្តូរ Password អ៊ីមែល។

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

ចំពោះ​ដំណើរការ​នៃ​ប្រព្រឹត្ត​បទ​ល្មើស​គឺ ទូរសព្ទ​អ្នក​ពេល​ទទួល​លេខ​នេះ គឺ​រោទន៍​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​វា​នឹង​បិទ​ទៅ​វិញ។ ប្រសិន​បើ​អ្នក​ហៅ​ទៅ​កាន់​លេខ​ទាំង​នេះ​វិញ លោក​អ្នក​នឹង​ត្រូវ​បង់​សេវា ១៥ ឬ៣០ដុល្លារ។

Hacker អាចចូល​ទៅ​ចម្លង​ឬ​លួច​យក​បញ្ជី​ទំនាក់​ទំនង(Contact) របស់​អ្នក​នៅ​ក្នុង​រយៈពេល​ត្រឹម​តែ ៣ វិនាទី​ប៉ុណ្ណោះ​។ ប្រសិន​បើ​អ្នក​មាន​គណនី​ធនាគារ ឬ​កាត​ឥណទាន​នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក ក៏​ពួក​គេ​អាច​ចម្លង​ផង​ដែរ។ ដូច​នេះ សូម​កុំ​ឆ្លើយ​តប ឬ Call ត្រឡប់​ទៅ​វិញ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា