ទស្សនា​វីដេអូ Bayern លេងមិត្តភាពលត់​ក្រុម​ខ្សោយ​មួយ​លទ្ធផល ២០-២

  • 2018-08-09 03:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Bayern Munich លេង​ដោយ​មិន​ប្រណី​យក​ឈ្នះ​ក្រុម​មិន​សូវ​មាន​អ្នក​ស្គាល់ Rottach Egern (ក្លឹប​នៅ​អាល្លឺម៉ង់) ក្នុង​លទ្ធផល ២០​ទល់​នឹង​២ ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ម្សិលមិញ។

ជា​ការ​ប្រកួត​បង្កើត​ឱកាស​ចំណង​មិត្តភាព​រវាង​ក្រុម​ធំ​និង​ក្រុម​តូច​នៅ​ក្នុង​ប្រទេសBayern បាន​ដាក់​កីឡាករ​ឈុត​ដំបូង​លេង​តែ​ម្ដង។ មិនមែន​ជា​រឿង​ចម្លែក Bayern រក​គ្រាប់​បាល់​បាន​មុន​តាំង​ពី​នាទី​ទី១ និង​បំប៉ោង​សំណាញ់​ជា​ហែហូរ​ដល់​ទៅ​២០​គ្រាប់។

ទាំង​២០​គ្រាប់​កីឡាករ​ដែល​រួម​ចំណែក​រក​បាន​មាន​ដូច​ជា៖

  •  Lewandowski, Wagner, Franzke, Coman ធ្វើ​បាន​ម្នាក់​៣​គ្រាប់
  •  Muller និង​ Rodriguez  ទាត់​ចូល​ម្នាក់​២​គ្រាប់
  • Ribery, Rudy, Thiago, Kimmich សម្រេច​បាន​ម្នាក់​១គ្រាប់។

បញ្ជាក់​ថា​ក្របខណ្ឌ Bundesliga នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៥ ខែ សីហា​នេះ​ត​ទៅ។ បើក​ឆាក Bayern Munich ត្រូវ​ប៉ះ​ជាមួយ​ Haffenheim៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ