ក្ដៅ! ​ច្រឹង ពលរដ្ឋ ​ផ្លាស់​ទៅ​លេង​នៅ Buriram United លីគ​កំពូល​ថៃ​ហើយ

  • 2018-08-09 04:43:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប Buriram United ​បាន​ប្រកាស​ថា​ពួកគេ​បាន​យក​ខ្សែ​បម្រើ ច្រឹង ពលរដ្ឋ ​របស់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ចូល​រួម​ជាមួយ​ពួកគេ​ហើយ ​ក្នុង​នាម​ជា​បេក្ខភាព​កីឡាករ​អាស៊ាន។ កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​ឱ្យ​ក្លឹប​លីគ​កំពូល​របស់​ថៃ​មួយ​នេះ។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ នឹង​ស្នាក់​នៅ​ហ្វឹកហាត់​ជាមួយ Buriram United ​ចាប់​ពី​ពេល​នេះ​ទៅ ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង​នៅ​រដូវ​កាល​ក្រោយ​ឯ​ណោះ។ ពលរដ្ឋ ​បាន​បញ្ជាក់​ថា​ពិត​ជា​សប្បាយ​រីករាយមែនទែន ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប​លីគ​កំពូល​ថៃ​នេះ។ រូបគេ​រំពឹង​ថា​នឹង​ពង្រឹងសមត្ថភាព​បន្ថែម​ដើម្បី​បាន​ចូល​លេង​ឱ្យ​ក្លឹប​ធំ​នៅ​ប្រទេស​ថៃ​នេះ៕


អត្ថបទ៖ មុន្នីរម្យ