ល្បី​ខ្លាំង​យ៉ាង​នេះ​ធ្លាប់​ដឹង​ទេ Selena Gomez ធ្លាប់​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ណា​ខ្លះ?

  • 2018-08-09 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​អ្នក​ Follow នៅ​លើ​បណ្ដាញ​សង្គម Instagram ដល់​ទៅ​ជាង ១៤០​លាន​នាក់ តារា​សម្ដែង​និង​ចម្រៀង​ Selena Gomez គឺ​ជា​តារា​មួយ​រូប​ក្នុង​ក្រសែ​ភ្នែក​ក្រុមហ៊ុន​ល្បីៗ​ដើម្បី​ឲ្យ​នាង​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួក​គេ​។ តួយ៉ាង​តាំង​ពី​ឆ្នាំ ២០១៦ តារា​វ័យ​២៥​ឆ្នាំ​នេះ​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ៥៥០ ០០០​ដុល្លារ​ឯណោះ​តែ​ក្នុង​មួយ​រូប​ភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram។

ថ្មី​ៗ​នេះ​នាង​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​ជា​រូបភាព​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​កាបូប​ម៉ាក Coach ខណៈ​ដែល​សប្ដាហ៍​មុន​នាង​ក៏​បាន​បង្ហោះ​រូប​ថត​នាង​ផ្សព្វផ្សាយ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ Puma។ លើស​ពី​នេះ​ទៅ​ទៀត​​នាង​ ក៏​ធ្លាប់​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ភេសជ្ជៈ​កូកាកូឡា​ផង​ដែរ ដោយ​រូបភាព​នោះ​ជាប់​ជា​រូប​ភាព​ដែល​មាន​អ្នក​ចុច​ចូលចិត្ត​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៦។

នេះ​ជា​ក្រុមហ៊ុន​ខ្លះៗ​ដែល​នាង​ក្លាយ​ជា​តារា​ផ្សព្វផ្សាយ​ប្រចាំ៖

ក្រុមហ៊ុន​កាបូប Coach

ក្រុមហ៊ុន​សម្លៀកបំពាក់ Puma

ក្រុមហ៊ុន​ភេសជ្ជៈ Coca Cola

ក្រុមហ៊ុន​ហ្វេសិន Louise Vuitton

ក្រៅ​ពី​នេះ​នាង​ក៏​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ​ដូច​ជា​សាប៊ូ​កក់​សក់​ប៉ង់តែន និង​រថយន្ត​ Ford ជា​ដើម​៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម