​រឿង​អតីត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​របស់​ Kepa អ្នក​ចាំ​ទី​ថ្មី​របស់ Chelsea

  • 2018-08-09 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ថ្មី​របស់ Chelsea កីឡាករ Kepa Arrizabalaga មាន​សមត្ថភាព​​ចាប់​តាំង​ពី​កុមារភាព មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​បាល់ទាត់។

​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ចូលរួម​ជាមួយ​តោ​ខៀវ ក្រោយ Chelsea ទិញ​ពី Athletic Bilbao ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​៧១,​៦​លាន​ផោន។ Kepa នឹង​មក​ជំនួស​កន្លែង Thibaut Courtois ដែល​សម្រេច​ទៅ​លេង​នៅ Real Madrid។

ត្បិត​តែ​មាន​វ័យ​២៣​ឆ្នាំ​ តែ Kepa មាន​កេរ្តិ៍ឈ្មោះ​​ខ្លាំង​បាត់​ទៅ​ហើយ​នៅ​ក្របខណ្ឌ La Liga ដោយ​សារ​តែ​មាន​សមត្ថភាព​ខ្ពស់។ ប៉ុន្តែ​គ្រប់គ្នា​ដឹង​ទេ មុន​ក្លាយ​ជា​អ្នក​ចាំទី​កីឡាករ​អេស្ប៉ាញ​រូបនេះ កាល​ពី​នៅ​ក្មេង​គឺ​ជា​អ្នក​ចាប់​​បក្សី។

ពេល​ Kepa នៅ​ក្មេង​ គេ​ឧស្សាហ៍​​ដើរ​ជា​មួយ​ឪពុក​ទៅ​ចាប់​បក្សី​ម្យ៉ាង​​ឈ្មោះ​ថា Goldfinch និង​បង្រៀន​ឲ្យ​ពួក​វាចេះ​ច្រៀង។ ឆ្នាំ​២០០៨​និង​២០១០ គេ​ធ្លាប់​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​បក្សី​ផង​ដែរ។ Kepa ជា​កុមារ​​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់​​ខាង​បង្រៀន​បក្សី​ឲ្យ​ចេះ​ច្រៀង​នៅ​ក្នុង​តំបន់​គេ​រស់​នៅ​​តាំង​ពី​អាយុ​៥​ឆ្នាំ។

យ៉ាងណា ដោយ​សារ​​ស្រឡាញ់​បាល់ទាត់​កុមារ Arrizabalaga បាន​ឈប់​បង្រៀន​​បក្សី​ដើម្បី​យក​ទៅ​ប្រកួត ដោយ​ប្រឹង​ហ្វឹកហាត់​ជាមួយ Athletic Bilbao ដើម្បី​សម្រេច​បំណង​ធំ។ តែ​បច្ចុប្បន្ន​គេ​នៅ​តែ​ចិញ្ចឹម​​បក្សី Goldfinch ៣​ក្បាល​​នៅ​ផ្ទះ​មាន​ឈ្មោះ​ថា​ Oker, Rocky និង Raikkonen៕

អត្ថបទ៖ ហេង សុធារិទ្ធិ