បាល់ប៉េណាល់ទីចំនួន ១០ ដែលកីឡាករស៊ុតមិនចូលក្នុងរូបភាពគួរឲ្យអស់សំណើច

  • 2018-08-09 12:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ពេល​ប្រកួត ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ គឺ​ជា​ឱកាស​មួយ​យ៉ាង​សំខាន់​សម្រាប់​កីឡាករ​ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ខ្លួន​ឲ្យ​ឈ្នះ ឬ​តាម​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ខាង​ទៀត។ យ៉ាង​នេះ​ក្ដី សម្ពាធ​មាន​សភាព​ធំ​ណាស់ ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ដោយ​វិធី​មួយ​នេះ ដោយ​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រក​គ្រាប់​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​កីឡាករ​ដែល​ជា​អ្នក​ទាត់​ទាំង​ស្រុង​។ ដោយ​សម្ពាធ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កីឡាករ​ខ្លះ​បរាជ័យ​ក្នុង​ការ​ស៊ុត​បាល់​ប្រភេទ​នេះ​តែ​ម្ដង។ ទោះ​ជា​យ៉ាង​ណា សម្ពាធ​មិន​មែន​ជា​កត្តា​តែ​មួយ​ឡើយ។ កត្តា​ផ្សេង​ទៀត​ដូច​ជា ស្ថាន​ភាព​មិន​ល្អ​នៃ​ស្មៅ​ជា​ដើម​ ក៏​បាន​រួម​ចំណែក​នាំ​ឲ្យ​កីឡាករ​ធ្វើ​ការ​ស៊ុត​ប៉េណាល់ទី​មិន​បាន​ល្អ​ដែរ។ កត្តា​ទាំង​នេះ មាន​ពេល​ខ្លះ​ឈាន​ឲ្យ​កីឡាករ​ទាត់​មិន​ចូល​បាល់​ពិន័យ ក្នុង​រូប​ភាព​គួរ​ឲ្យ​អស់​សំណើច​ទៀត​ផង។

ខាង​ក្រោម​ជា​វីដេអូ​ខ្លី​អំពី​បាល់​ប៉េណាល់ទី​ចំនួន ១០ ដែល​កីឡាករ​ស៊ុតមិន​ចូល​ក្នុង​រូបភាព​គួរ​ឲ្យ​អស់​សំណើច៖៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី