តើអ្នកដឹង​ទេ​ រថភ្លើង​ត្រូវការ​ចម្ងាយ​ប៉ុន្មាន ដើម្បី​បញ្ឃប់ល្បឿន​?

  • 2018-08-11 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ

អ្នកប្រាកដជាដឹង​ហើយ​ថា រថភ្លើង​មិន​អាច​ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ​។ បើ​ជា រថភ្លើង​ដឹក​ទំនិញ​ ជា​មធ្យម​ ត្រូវការ​រយៈ​ចម្ងាយ​ពី ១ ទៅ​ ១.២៥ ម៉ាយ​ បើគិតជាគីឡូម៉ែត្រប្រមាណជា (១,៦ គីឡូម៉ែត្រទៅ ២ គីឡូម៉ែត្រ)។

ក្រោយ​ក្បាល​រថភ្លើង​កំណត់​ប្រើ​ហ្រ្វាំង​ Emergency Brake បាន​ពេញលេញ​ អំឡុង​ពេលរថភ្លើងបើក​ក្នុង​​ល្បឿន​ ៥៥ម៉ាយ​ក្នុង​មួយ​ម៉ោង​(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) អាច​ត្រូវការ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​នេះទៀត ដើម្បី​បញ្ឈប់​វា។

#ចុះ​តើវា​ខុសគ្នា​យ៉ាងដូចម្តេច បើធៀបនិងយានយន្ត​ដទៃ​ទៀត​

បើ​តាម​ទិន្នន័យ​ពី​ National Safety Council

  • រថយន្ត​ដឹក​អ្នក​ដំណើរ​ធន់​ស្រាល​ ធ្វើ​ដំណើរ​ល្បឿន​ ៥៥ម៉ាយ​ ក្នុង​មួយ​ម៉ោង​(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) ត្រូវការ​រយៈ​ចម្ងាយ​ ២០០ ហ្វីត​(៦០ ម៉ែត្រ)ដើម្បី​ឈប់​ បើ​សម្បក​កង់​ និង​ហ្វ្រាំង​នៅ​មាន​គុណភាព​ ហើយ​ផ្លូវ​ស្ងួត​។
  • រថយន្តក្រុង​ ត្រូវ​ការ​ចម្ងាយ​ ២៣០ ហ្វីត​(៧០ ម៉ែត្រ)ក្នុង​ការ​ឈប់​។
  • រថយន្ត​ដឹក​ទំនិញ​ អាច​ឈប់​នៅ​រយៈ​ចម្ងាយ​ ៣០០ ហ្វីត​(៩០ ម៉ែត្រ) ដែល​ជា​ប្រវែង​ទីលាន​បាល់ទាត់​មួយ​។
  • រថភ្លើង​ធន់​ស្រាល​ (មាន​ខ្លួន​ខ្លី​ល្មម​) ត្រូវការ​ចម្ងាយ​ ៦០០ ហ្វីត​ដើម្បី​ឈប់​ ដែល​ជា​ប្រវែង​ទីលាន​បាល់ទាត់​ ពីរ​។
  • បើ​ប្រៀបធៀប​ទៅ​នឹង​ រថភ្លើង​ដឹក​ទំនិញ​ ធ្វើ​ដំណើរ​ ៥៥ ម៉ាយ​ក្នុង​មួយ​ម៉ោង​ ត្រូវការ​រយៈ​ចម្ងាយ​ស្មើ​នឹង​ប្រវែង​ទីលាន​បាល់​ចំនួន​ ១៨។

ពេល​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ (បើ​ឃើញ​មាន​រថភ្លើង​មក​) មិន​គួរ​ឆ្លង​ភ្លាម​ៗ​នោះ​ទេ​ ដោយសារ​ពិបាក​នឹង​កំណត់​បាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ល្បឿន​ និង​ចម្ងាយ​របស់​រថភ្លើង​ណាស់​ ជាពិសេស​ពេល​យប់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ minnesotasafety

អត្ថបទ៖ ប៊ុនធឿន