៥​សន្លឹក​ ពេល​ព្រឹក​របស់សំណង់​ប្រវត្តិសាស្រ្ដដ៏​អស្ចារ្យ​បំផុតក្នុង​លោក​ នៃអង្គរវត្ត

  • 2018-08-10 01:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​៥​សន្លឹក​ពី​លើ​អាកាស​​​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក​ប្រាសាទ​អង្គរ​វត្ត​ដែល​ទើប​បាន​ទទួល​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ១ ជា​សំណង់​ប្រវត្តិសាស្រ្ដ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ២០១៨ (The Very Best of Landmarks) ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ TripAdvisor កាលពីម្សិលមិញ។

នេះ​ក៏​មិន​មែន​ជា​លើ​ទី​មួយ​ដែរ​ ដែល​ប្រាសាទ​អង្គរ​ដ៏​បវរ​របស់​កម្ពុជា​នេះ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក​បោះឆ្នោត​ឲ្យ​ជាប់​ជា​តំបន់​ និង​ជា​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ល្អ​នៅ​លើ​ពិភពលោក​នោះ។ ប្រាសាទ​អង្គរ​នា​ពេល​កន្លងមក​បាន​ទទួល​ពាន​រង្វាន់​ធំៗ​រួម​មាន៖

១. ឆ្នាំ​២០១៤ ជាប់​លេខ​១​ជា​តំបន់់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់​ទាញ​បំផុត​លើ​ពិភពលោក​របស់​គេហទំព័រ​ Archaeo Madness។

២. ឆ្នាំ ២០១៥ ខេត្តសៀមរាបជាប់​ជា​តំបន់​ដែល​ជា​គោលដៅទេសចរណ៍ពេលនិយមលេខ១ នៅ​អាស៊ី និង លេខ២​នៅ​លើ​ពិភពលោក​របស់​ Trip advisor ។

៣. ឆ្នាំ២០១៦ ប្រាសាទអង្គរជាប់​លេខ​១​ ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​លើ​ពិភពលោក នៅ​លើ​គេហទំព័រ Lonely Planet ។

ក្រៅពី​ពានរង្វាន់ធំៗខាងលើនេះ​ប្រាសាទអង្គរ ក៏ដូចជាខេត្តសៀមរាប​ ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិដទៃផ្សេងទៀតផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា