ពិត​ទេ កូន​ស្រី​ចុង​ ឈិន​ ឡុង ដើរ​រើស​សំរាម​​តាម​ផ្លូវ និង​ប្រើប្រាស់​គ្រឿងញៀន?

  • 2018-08-10 02:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល ជាមួយ​រូបភាព​មួយ​សន្លឹក​ដែល​បាន​រៀបរាប់​ថា Etta Ng ដែល​ជា​កូន​ស្រី​ចុង​របស់​តារា​សម្ដែង Jackie Chan (ឈិន ឡុង) បាន​ដើរ​រើស​របស់​របរ​ដែល​គេ​បោះ​ចោល​តាម​ផ្លូវ ដើម្បី​ចិញ្ចឹម​ជីវិត។

Etta Ng និង​មិត្ត​ស្រី​របស់​នាង បាន​ផ្លាស់​ទៅ​នៅ​ប្រទេស​កាណាដា រស់​នៅ​ជីវិត​តែលតោល ដោយ​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ឡើយ រហូត​ដល់​ថ្នាក់​បង្ហោះ​ឃ្លិប​វីដេអូ​សុំ​ជំនួយ​ពី​មហាជន​ថែម​ទៀត​ផង។

ថ្មី​ៗ​នេះ​ដែរ បើ​តាម​បណ្ដាញ​សារព័ត៌មាន​ប្រចាំ​ទីក្រុង​ហុង​កុង​បាន​ដាក់​ការ​សង្ស័យ​ថា កូន​ស្រី​ចុង​របស់​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ កំពុង​តែ​ញៀន​ថ្នាំ ដែល​អាច​​ជះ​ឥទ្ធិពល​មក​ពី​ម្ដាយ​របស់​មិត្ត​ស្រី​នាង។

មិត្ត​ស្រី​របស់​នាង​តែងតែ​សុំ​លុយ​ពី​នាង​ជា​ច្រើន ពេល​ខ្លះ​រហូត​ដល់​រាប់​ពាន់​ដុល្លារ​ហុងកុង​ឯណោះ។ កាល​ពី​ខែ​ឧសភា កាសែត​មួយ​បាន​ចុះ​ផ្សាយ​ថា ក្រុម​គ្រួសារ​មិត្ត​ស្រី​របស់ ​Etta Ng គឺ​កំពុង​ជួប​ប្រទះ​បញ្ហា មិន​ត្រឹម​តែ​បញ្ហា​​លុយ​កាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត។ ម្ដាយ​របស់​មិត្ត​ស្រី​នាង ត្រូវ​បាន​សង្ស័យ​ថា​ប្រើប្រាស់​គ្រឿងញៀន ហើយ​រូប​នាង​ផ្ទាល់​ត្រូវ​បាន​រើស​អើង និង​ធ្វើ​បាប​ដូច​ជា​សត្វ​ធាតុ​។ ដោយ​ឥទ្ធិពល​មិន​ល្អ​ពី​ម្ដាយ​របស់​នាង​នេះ​ហើយ ទើប​ខាង​សារព័ត៌មាន​ដាក់​ការ​សង្ស័យ​ថា Etta Ng និង​មិត្ត​ស្រី​កំពុង​តែ​ញៀន​ថ្នាំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​រូបភាព​ដែល​ថា Etta Ng ដើរ​រើស​សំរាម​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ ខាង​​អ្នក​លេង​បណ្ដាញ​សង្គម​​បាន​បដិសេធ​ទាំង​ស្រុង ដោយ​ពួកគេ​អះអាង​ថា បាន​ឃើញ​នាង​ដើរ​ផ្សារ​ទំនើប​ទិញ​ឥវ៉ាន់​ជា​ធម្មតា មិន​បាន​ដើរ​ត្រាច់ចរ​រើស​សំរាម​តាម​ផ្លូវ​ដូច​ដែល​បាន​បង្ហោះ​​ចែកចាយ​នោះ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម