នាំគ្នាសួរនាំរឿង Fan Bingbing នឹងត្រូវចាប់ខ្លួនច្រើនពេក ចៀវៃ តបមួយម៉ាត់យ៉ាងស្អាត

  • 2018-08-10 03:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ០៩ ខែ​សីហា តារាសម្ដែង​ Ruby Lin បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​តៃប៉ិ។ ទោះ​បី​រៀបចំ​ខ្លួន​បែប​សាមញ្ញៗ​ក៏​ពិត​មែន​ ប៉ុន្តែ​សម្រស់​តារា​ស្រី​រូបនេះ​នៅតែ​ស្រស់ស្អាត​ និង​មើល​ទៅ​សមរម្យ​បំផុត។

ក្នុង​កម្មវិធី​នេះ​ដែរ​ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​នាំគ្នា​សួរ​នាង​ពី​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កំពុង​កក្រើក​ទាក់ទង​នឹង​ស្ថានភាព​របស់​មិត្ត​ល្អ​របស់​នាង​ម្នាក់​គឺ​ Fan Bingbing។ នៅពេល​កាសែត​តៃវ៉ាន់​មួយ​បាន​ផ្សាយ​ថា​ តារា​សម្ដែង​ Fan Bingbing នឹងត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​​នឹង​ករណី​គេចពន្ធ។

គ្រាន់​តែ​ឮ​រឿង​នេះ​ភ្លាម Ruby បាន​តប​យ៉ាង​ខ្លី​ថា៖ «វាហាក់​ដូចជា​ទង្វើ​មិន​សមរម្យ​ឡើយ​ដែល​ ម្នាក់ៗ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ និង​ចង់​ដឹង​លើស​ពេក។ យើង​គួរ​តែ​ទុក​ពេល​ឲ្យ​នាង​ (Fan Bingbing) ខ្លះ​ក្នុង​​ការ​ដោះ​ស្រាយ​រឿង​នេះ​ ហើយ​យើង​ក៏​មិន​គួរ​រុកកួន​រំខាន​​នាង​ពេក​ដែរ»។

ត្បិត​មិន​បកស្រាយ​អ្វី​ច្រើន​ ប៉ុន្តែ​សម្ដី​ដែល​ចេញ​ពី​មាត់​របស់​ Ruby ឬ​ចៀវៃ​នៅ​ពេល​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នាង​គោរព​សិទ្ធិ​មិត្តភ័ក្ដិ​ ហើយ​ក៏​មិន​ចង់​ឲ្យ​មាន​រឿង​មិន​ល្អ​កើត​ចំពោះ​ Fan Bingbing ទៀត​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី