ច្រើនសន្លឹក ប៉ែន ចំរ៉ុង និងប្រពន្ធថ្មីតាមគ្នាស្អិតដូចស្ករតាំងម៉ែ
- 2018-08-10 04:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនសន្លឹក ប៉ែន ចំរ៉ុង និងប្រពន្ធថ្មីតាមគ្នាស្អិតដូចស្ករតាំងម៉ែ
ចន្លោះមិនឃើញ
ទំនាក់ទំនង ប៉ែន ចំរ៉ុង ជាមួយនារីម្នាក់ហៅលោកថា "ប្ដី" ពេញៗមាត់កាលពីថ្ងៃខួបកំណើតកន្លងទៅ កាន់តែផ្អែមល្ហែមខ្លាំងឡើង។ គ្រប់ពេលមានកម្មវិធីតូចធំនៅក្នុងសិល្បៈអ្នកទាំងពីរតែងតែបណ្ដើរគ្នាត្រសងទៅចូលរួមដូចប្ដីប្រពន្ធទើបតែរៀបការថ្មោងថ្មី។
ក្រោយពីបង្ហាញមុខប្រពន្ធថ្មីឲ្យមហាជនក៏ដូចជាមិត្តភ័ក្ដិសិល្បៈសិល្បៈបានដឹងជាសាធារណៈហើយនោះ ប៉ែន ចំរ៉ុង ថែមទាំងបាននាំ នាងទៅលេងសាច់ញាតិបងប្អូននៅឯខេត្តបាត់ដំបងទៀតផង មុនពេលសម្រេចចិត្តចូលរោងការនៅថ្ងៃណាមួយ។
ការបើកចំហទំនាក់ទំនងស្នេហាជាមួយនារីស្រស់សោភា មកពីខេត្តបាត់ដំបងដូចគ្នានេះដែរ ប៉ែន ចំរ៉ុង មិនបានកំណត់ថ្ងៃចូលរោងការពេលណានៅឡើយទេ។ ដោយលោក គ្រាន់តែនិយាយយ៉ាងខ្លីថា៖" អំឡុងពេលនេះខ្ញុំសុំមិនបកស្រាយ ជុំវិញរឿងស្នេហ៍ថ្មីនេះទេ ឲ្យខ្ញុំសុំទោសផងបាទ"។
ចុចអាន៖បែកធ្លាយមុខមាត់ប្រពន្ធថ្មី ប៉ែន ចំរ៉ុង (វីដេអូ)