​កម្ពុជា​សង្ឃឹម​ឡាន​សាំង​អាច​យក​លទ្ធផល​ល្អ​ ក្នុង​​កម្មវិធី​ Asia Cross Country Rally 2018

  • 2018-08-10 07:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហូ សុទ្ធិគុណ តំណាង​ក្លឹប​ការ៉ា​កម្ពុជា​មាន​ក្ដី​រំពឹង​ថា ​ប្រភេទ​​ឡាន​សាំង ជា​ក្ដី​រំពឹង​ដែល​កម្ពុជា​អាច​យក​បាន​លទ្ធផល​ល្អ​ណា​មួយ​ជួន​ជាតិ​​​ក្នុង​ព្រឹត្តិការណ៍ Asia Cross Country Rally 2018 ដែល​ចាប់​ផ្ដើម​ចេញ​ប្រណាំង​ពី​ Pattaya ​​ប្រទេស​ថៃ​​ថ្ងៃ​ទី​១៣ ខែ​សីហា មក​បញ្ចប់​នៅ​ភ្នំពេញ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨។

ហូ សុទ្ធិគុណ

តំណាង​ក្លឹប​ការ៉ា​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រភេទ​ឡាន​សាំង​ជា​ប្រភេទ​ឡាន​ដែល​កម្ពុជា​មាន​សមត្ថភាព និង​កម្រិត​ខ្ពស់​ ដែល​គ្រប់​កីឡាករ​កម្ពុជា​កំពុង​មាន​ក្ដី​រំពឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ។ ប្រទេស​ចូល​រួមមាន​ ថៃ កម្ពុជា ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េ ម៉ាឡេស៊ី ប្រ៊ុយណេ តៃវ៉ាន់ និង​អូស្ត្រាលី ដែល​សរុប​យានយន្ត និង​ម៉ូតូ​ទាំង​អស់​មាន​ចំនួន ១២៧ គ្រឿង។ ក្នុង​​ម៉ូតូ​ប្រណាំង​មាន​ចំនួន ២៩ គ្រឿង និង​ឡាន​ប្រណាំង ២៥ គ្រឿង។

​​​​​​លោក​បន្ថែម​ថា កម្ពុជា​បញ្ជូន​ឡាន​ចំនួន ២ គ្រឿង ដើម្បី​ចូល​រួម​ប្រណាំង​គឺ​​មក​ពី​ក្រុម ការ៉ា និង​ក្រុម​ប្រណាំង​ម៉ូតូ​មក​ពី​ក្រុម Dara Bike Shop ដែល​មាន​ម៉ូតូ​ចំនួន ៤ គ្រឿង​ទៅ​ចូល​រួម​ប្រកួត​លើក​នេះ។ លើក​នេះ​ជា​លើក​ទី​៣ ហើយ​ដែល​ក្រុម​ ការ៉ា​កម្ពុជា​ចូល​រួម​ប្រកួត​លក្ខណៈ​ផ្លូវ​ការ ដែល​គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក​ដល់​ឆ្នាំ​២០១៨​។

កាល​ពី​ឆ្នាំ​២០១៥ ​ក្រុម​ប្រណាំង​ម៉ូតូ​ដណ្ដើម​បាន​លេខ ២ ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ដែរ។ ឆ្នាំ​២០១៦ ម៉ូតូ​មិន​បាន​ចូល​រួម​​ ខណៈ​ផ្នែក​រថយន្ត​​​មិន​បាន​ជាប់​ចំណាត់​ថ្នាក់៕

លោក សូ ឃុន​វីរៈ អនុ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​