ក្រោយ​ព្យាបាល​មហារីក​ជាង ១​ ឆ្នាំ Kim Woo Bin បង្ហាញ​មុខ​លើក​ដំបូង​ជាមួយ​រូបរាង​ស្គមស្គាំង

  • 2018-08-10 07:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១០ ខែ​សីហា​នេះ សារព័ត៌មាន​ទូទៅ និង​តាម​បណ្ដាញ​សង្គម​បាន​នាំ​គ្នា​ចែកចាយ​រូបភាព​របស់​តារា​សម្ដែង Kim Woo Bin ក្នុង​ពេល​បច្ចុប្បន្ន​។

រូបភាព​ទាំង​នោះ គឺ​ជា​រូបភាព​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​តារា​សម្ដែង​រូប​នេះ ក្រោយ​រូប​លោក​បាន​បាត់​មុខ​ពី​រង្វង់​សិល្បៈ​មួយ​រយៈ​ធំ ដោយ​សារ​តែ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក។ តាម​រូបភាព​ដែល​បាន​ចែកចាយ​នោះ​ដែរ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តារា​សម្ដែង Kim Woo Bin មាន​សភាព​ស្គម និង​ទឹកមុខ​ស្លេកស្លាំង​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​លោក ប៉ុន្តែ​ពួកគេ​ក៏​មាន​អារម្មណ៍​ធូរស្បើយ​ខ្លះ​ដែរ ខណៈ​ឃើញ​រូបលោក​ហាក់​ធូរស្រាល និង​មាន​ដុះ​សក់​ឡើងវិញ។

គួរ​រម្លឹក​ឡើង​វិញ​ថា តារា​សម្ដែង Kim Woo Bin ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា Nasopharyngeal។ ការ​ព្យាបាល​ជំងឺ​មួយ​នេះ ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន ប៉ុន្តែ​តាម​តារា​សម្ដែង​រូប​នេះ បាន​បញ្ជាក់​ថា មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​គ្រោះថ្នាក់​ដល់​ជីវិត​នៅ​ឡើយ​ទេ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា