អ្នក​ជំនាញ​ប្រាប់មូលហេតុ ល្បឿន​អ៊ីនធើណីត 4G កម្ពុជា​ធ្លាក់ចុះ

  • 2018-08-10 07:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រយៈពេល ៦ខែ​ចុង​ក្រោយ នា​ឆ្នាំ​២០១៨ ល្បឿន​អ៊ីនធឺណិត​ទូរសព្ទ 4G នៅ​កម្ពុជា ជា​មធ្យម​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ 16.5MB ក្នុង​១​វិនាទី។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Open Signal ដែល​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី SOUTHEAST ASIA GLOBE កាល​ពី​ថ្ងៃ​ទី​៩ សីហា ២០១៨។

សកម្មភាព​មនុស្សម្នាកំពុងលេងអ៊ីនធើណិត

ការ​សិក្សា​នេះ ធ្វើ​ឡើង​ដោយ​ប្រមូល​យក​ទិន្នន័យ​ពី​បណ្ដាញ​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា​ចំនួន ៥​ម៉ឺន​គ្រឿង។

លោក Kevin Fitchard ប្រធាន​អ្នក​វិភាគ​នៅ Open Signal បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ល្បឿន​អ៊ីនធឺណិត 4G ដោយសារ​តែ​សន្ទុះ​កំណើន​អតិថិជន​ប្រើប្រាស់​ថ្មីៗ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ជា​កត្តា​ប្រកួត​ប្រជែង​មួយ​សម្រាប់​សមត្ថភាព​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា។

បើ​តាម Open Signal ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ធំៗ​នៅ​កម្ពុជា កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ហើយ​ទំនង​ជា​អាច​ធ្វើ​ឲ្យ​វា​មាន​តុល្យភាព​បាន​រវាង​កំណើន​នៃ​អ្នក​ប្រើប្រាស់ និង​គុណភាព​នៃ​ល្បឿន​អ៊ីនធឺណិត នា​ថ្ងៃ​អនាគត។

បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ កម្ពុជា​មាន​ការ​ពង្រីក​សេវា 4G បាន​ចំនួន ៧០% ស្មើ​នឹង​ឥណ្ឌូណេស៊ី និង​វៀតណាម។ ដោយ​ឡែក ប្រទេស​ដែល​នាំ​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​នៅ​លើ​វិស័យ 4G នេះ​គឺ​ប្រទេស​ថៃ ជាមួយ​នឹង​វិសាលភាព​ប្រើប្រាស់​ចំនួន ៨៥%៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង.

អត្ថបទពេញនិយម