បេក្ខជន ៥០នាក់ទទួលបានវគ្គបណ្តុះបណ្តាលផលិតភាពយន្ត រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • 2018-08-10 08:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចជាតិ ខណៈភាពយន្តបរទេសកំពុងវាយលុកខ្លាំង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌​ បានរៀបចំវគ្គបណ្តុះបណ្តាលការផលិតភាពយន្ត មានជំនាញដឹកនាំរឿង សរសេរអត្ថបទរឿង និងថតភាពយន្ត ជូនដល់សិក្ខាកាមចំនួន ៥០ រូប។

សិក្ខាកាមចំនួន ៥០ រូប និងផលិតករភាពយន្ត

ខណៈបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញខាងលើ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះជា​វិធានការដ៏សំខាន់មួយ ក្នុងន័យបង្កើនធនធានមនុស្សក្នុងវិស័យភាពយន្ត ដែលអាចឆ្លើយតបនឹងការ​ទាមទារ​ការផលិតភាពយន្តខ្មែរឱ្យច្រើន និងមានគុណភាព ពេញចិត្តអ្នកទស្សនា ទើបអាចទប់ស្កាត់ការហូរចូល​ភាពយន្តបរទេសបាន។

ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌

យល់ស្របក្នុងការលើកឡើងរបស់ ឯកឧត្តម សោម សុគន្ធ ផលិតករភាពយន្តលោក Deependra Gauchan ពីផលិតកម្ម Cometogetherfilm និង លោក Matthew Robinson ផលិតករពីផលិតកម្មខ្មែរមេគង្គភាពយន្ត បានចូលរួមសហការជាដៃគូរបណ្តុះបណ្តាលជំនាញ តែងនិពន្ធសេណារីយូភាពយន្ត និងជំនាញ​ដឹកនាំរឿង នេះជាមួយ លោក សុខ សំអាត ជើងចាស់បទពិសោធន៍ច្រើនលើការបច្ចេកទេសថតភាពយន្ត។

លោក Deependra Gauchan (ខាងឆ្វេង) លោក Matthew Robinson
លោក សុខ សំអាត

ក្រោយពីទទួលបានការបណ្ដុះបណ្ដាល សិក្ខាកាមទាំង ៥០ នាក់នឹងត្រូវបែងចែកជា ១០ ក្រុម ហើយសហការផលិតភាពយន្តខ្លីមួយ ដោយគិតចាប់ត្រឹមពីថ្ងៃចូលរៀនក្នុងខែសីហា រហូតដល់ខែ តុលា ឆ្នាំ២០១៨ ដែលនេះជាយុទ្ធសាស្ត្ររៀនបណ្តើរអនុវត្តបណ្តើរ។ ក្រោយ​ផលិតរឿងខ្លីចប់ ភាពយន្តទាំង ១០ របស់បេក្ខជន នឹងត្រូវដាក់ប្រកួតក្នុង​មហោស្រពភាពយន្តជាតិឆ្នាំ ២០១៨ នេះតែម្តង៕

អត្ថបទ៖ Sunny