ទស្សន៍ទាយ​តារាង​ Premier League ​ចប់​ខែ​សីហា​ Man City នឹង​ឈរ​លេខ​១​

  • 2018-08-10 08:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

Premier League នឹង​ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​របស់​ខ្លួន​នៅ​យប់​នេះ​ ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​ជា​ការ​ប្រកួត​បើក​ឆាក​គូ​ទី​មួយ​​រវាង​ Manchester United ប៉ះ​ Leicester City នៅ​ Old Trafford។

ក្រោយ​ទីផ្សារ​ដោះដូរ​បាន​បញ្ចប់​ទៅ​ក្រុម​ទាំង​២០​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដែរ​ពី​ការ​ប្រកួត​ប្រជែង​ដោយ​គ្មាន​ការ​រំខាន​ដូច​រដូវ​កាល​មុន​ៗ​។​ នៅ​ខែ​សីហា​នេះ​មួយ​ក្រុម​ៗ​មាន​ការ​ប្រកួត​តែ​៣​ប៉ុណ្ណោះ​ដោយ​សារ​តែ​លីគ​ចាប់​ផ្ដើម​លេង​សឹង​តែ​ពាក់​​កណ្ដាល​ខែ​ទៅ​ហើយ។

យ៉ាង​ណា​យោង​ទៅ​លើ​កាលវិភាគ​នៃ​ក្រុម​នីមួយ​ៗ​មាន​ការ​ទស្សន៍ទាយ​ថា​លេខ​១​ខែ​សីហា​គឺ​ Manchester City ដែល​អាច​ឈ្នះ​៣​ប្រកួត​ពេញ​ដូច​ទៅ​នឹង​​លេខ​២​ គឺ Manchester United ចំណែក​លេខ​៣​គឺ Liverpool មាន​៧​ពិន្ទុ​ស្មើ​គ្នា​ទៅ​នឹង​​លេខ​៤​ Everton ដែល​មាន​ការ​ទិញ​កីឡាករ​ខ្លាំង​រដូវ​កាល​នេះ។

ចំពោះ​ក្រុម​៣​នៅ​បាត​តារាង​វិញ​មាន​ដូចជា លេខ​១៨​គឺ Cardiff City, លេខ​១៩​គឺ​ Huddersfield Town និង​លេខ​២០​គឺ Wolverhampton Wandereres ដែល​ជា​ក្រុម​ចំណូល​ថ្មី។​ គួរ​បញ្ជាក់​ថា​៣​ប្រកួត​ដំបូង​របស់​ Manchester Cityគឺ​ប៉ះ​ Arsenal, Huddersfield និង​ Wolverhampton៕

ពាក់កណ្ដាលតារាងខាងលើ
ពាក់កណ្ដាលតារាងខាងក្រោម

ប្រភព៖ Premier League   ប្រែសម្រួល៖ វីរ័ត្ន