កាន់​តែ​ធំ Stormi មុខ​កាន់​តែ​ដូច Kylie ខ្លាំង​ឡើង

  • 2018-08-10 08:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ តារា​ទូរទស្សន៍ Kylie Jenner បាន​បង្ហោះ​រូបភាព​របស់​នាង ជាមួយ​កូន​ស្រី​សំណព្វ​​ចិត្ត Stormi ដោយ​បាន​ហៅ​នាង​ថា​ជា "កាដូ​ដ៏​ពិសេស​បំផុត" ខណៈ​រូប​នាង​រៀបចំ​ធ្វើ​ពិធី​ខួប​កំណើត​ឈាន​ចូល​វ័យ ២១​ឆ្នាំ។

​​

តាម​រយៈ​រូបភាព​ទាំង​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កូន​ស្រី​របស់​តារា​ស្រី​រូប​នេះ កាន់​តែ​ចម្រើន​វ័យ មុខ​មាត់​កាន់​តែ​ប្រែប្រួល​ច្រើន។ ជា​ពិសេស​មុខមាត់​របស់​នាង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កាន់​តែ​ដូច​តារា​ទូរទស្សន៍​ Kylie Jenner ខ្លាំង​ឡើង​មិន​ដូច​កាល​នៅ​ពី​តូច​នោះ​ទេ។

គួរ​បញ្ជាក់​ដែរ​ថា អស់​រយៈពេល​យូរ​ដែរ​ណាស់​មក​ហើយ ដែល​តារា​ស្រី​រូប​នេះ​សម្រេច​ចិត្ត​ចែកចាយ​រូប​កូន​ស្រី​របស់​នាង​សា​ជា​ថ្មី​នោះ ក្រោយ​រូប​នាង​លុប​រូប​កូន​ទាំង​ប៉ុន្មាន​ចោល​អស់ បន្ទាប់​ពី​មាន​សារ​គំរាម​មក​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា