Man Utd បាន​ដៃគូ​ថ្មី មុន​ចាប់​ផ្ដើម​ប្រកួត​ដំបូង ម្ដង​នេះ​គឺ​មក​ពី​ស្កុតឡែន

  • 2018-08-10 10:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ស្រា​វិស្គី CHIVAS ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​ស្កុតឡែន បាន​ប្រកាស​សហការ​ជា​ដៃគូ​រយៈពេល ៣ ឆ្នាំ ជាមួយ Manchester United ជា​ក្លឹប​បាល់​ទាត់​ល្បី​មួយ​ក្នុង​ពិភព​លោក ដោយ​ស្លាក​សញ្ញា Chivas នឹង​បង្ហាញ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល​ជុំវិញ​ទីលាន​ប្រកួត Old Trafford ក៏​ដូចជា​នៅ​ទូទាំង​ពហុ​កីឡដ្ឋាន​ក្នុង​ការ​ប្រកួត​លើក​ដំបូង។

លោក Jean-Christophe Coutures អគ្គនាយក និង​នាយក​ប្រតិបត្តិ Chivas Brothers បាន​និយាយ​ថា ការ​រួម​បញ្ចូល​គ្នា មាន​នៅ​ក្នុង DNA របស់ Chivas ចាប់​តាំង​ពី James និង John Chivas ចាប់​ផ្ដើម​នៅ​សតវត្ស​ទី ១៩ មក​ម្ល៉េះ ដូច​នេះ ភាព​ជា​ដៃគូ​ជាមួយ Manchester United គឺ​ជា​រឿង​ស័ក្ដិសម​បំផុត​ក្នុង​ការ​ចាប់​ជា​ដៃគូ​សហការ។

ការ​រួម​សហការ​គ្នា​រវាង Chivas និង Manchester United នេះ ជា​ការ​អបអរ​ភាព​ជោគជ័យ​កើត​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នា ឬ​ការ​សហការ​គ្នា ប្រៀប​ដូច​ការ​ផលិត​ស្រា​វិស្គី Chivas ត្រូវ​ប្រមូល​ប្រភេទ​ស្រូវ​សាលី​ល្អ​បំផុត ឯ​ក្រុម​បាល់ទាត់ Man Utd ក៏​បាន​ប្រមូល​ផ្ដុំ​កីឡាករ​បាល់​ទាត់​ល្បីៗ​ប្រចាំ​ពិភព​លោក​ផង​ដែរ។

លោក Richard Arnold នាយក​គ្រប់​គ្រង​ទូទៅ Manchester United បាន​លើក​ឡើង​ថា ប្រវត្តិ​របស់​ក្លឹប Man Utd បាន​បង្កើត​ឡើង​ដោយ​ការ​សហការ​គ្នា​ជា​ក្រុម ហើយ​លោក​ក៏​គាំទ្រ​ជំនឿ​របស់ Chivas ថា " ការ​រួម​បញ្ចូល​គ្នា នឹង​បង្កើត​ឲ្យ​មាន​នូវ​សមិទ្ធផល​ដែល​អស្ចារ្យ"។

សម្រាប់​ព័ត៌មាន​បន្ថែម ចូលទៅ​វិបសាយ Chivas.com


អត្ថបទ៖ វិទូ