​អត់​អស់​លុយ​​មួយ​រៀល មើល​ការ​ប្រកួត​បាល់​ទាត់​ល្បីៗ តាម​ទូរសព្ទ មិន​​បាច់​ហត់​ទៅ​ណា​ឆ្ងាយ

  • 2018-08-10 10:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃគូ​ផ្នែក​កម្មវិធី​កម្សាន្ត​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ឈ្មោះ​ថា iflix ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្មវិធី​កម្សាន្ត​ឈានមុខ​គេ​របស់​ពិភព​លោក ​បាន​ប្រកាស​ពី​កិច្ចសហការ​ថ្មី ជាមួយ​បណ្ដាញ​ទូរទស្សន៍​កីឡា beIN Sports ដើម្បី​នាំ​យក​កម្មវិធី​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​អឺរ៉ុប​សម្រាប់​អតិថិជនរបស់ iflix នៅ​កម្ពុជា​។

ចាប់ពី​ថ្ងៃ​ទី​១០ សីហា​ នេះ​ទៅ អតិថិជន iflix ​​កម្ពុជា​​អាច​រីករាយ​ទស្សនាការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​ Premier League ​អង់គ្លេស និង​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ ឡា​លី​ហ្កា​អេស្ប៉ាញ (Spanish La Liga) ដូច​អ្នក​​អង្គុយ​កៅអី​ជួរមុខ​នៃ​ការ​ប្រកួត​ផ្ទាល់​ពិតៗ លើ​ប៉ុស្តិ៍​កីឡា​ថ្មី ២៤ ម៉ោង beIN SPORT 1 និង beIN SPORT 2 ដែល​ផ្សាយ​​តាម​រយៈ iflix។ បើ​ខក​ខាន​មើល​ការ​ផ្សាយ​​ផ្ទាល់ ​អ្នក​អាច​ចូល​ទៅ​មើល​ពេល​ក្រោយ ឬ​ដោនឡូត​​គ្រប់​ការ​ប្រកួត​​មក​ទុក​មើល​នៅ​ពេល​ណា​ក៏​បាន។ លើស​ពី​នេះ​ទៀត ក៏​មាន​វីដេអូ​សង្ខេប​ការ​ប្រកួត​ដែល​មាន​ក្នុង​ថ្ងៃ​តែមួយ ទាំង​​ក្របខ័ណ្ឌ​ Premier League ​ អង់គ្លេស ឡា​លី​ហ្កា​អេ​ស្ប៉ា​ញ និង​លី​ក ១ បារាំង ដែល​អាច​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ នៅ​តំបន់​ដែល​មាន beIN SPORTS។

តាម​រយៈ​ភាព​ជា​ដៃគូ​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន Smart ជាមួយ​ក្រុមហ៊ុន iflix នៅ​ពេល​នេះ អ្នក​ក​គាំទ្រ​កីឡាបាល់ទាត់​នៅ​កម្ពុជា អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​ទាំងអស់​នេះ​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ប្រើ​កម្មវិធី Smart StreamOn 2, StreamOn 8 និង Smart@Home។ កាន់​តែ​ពិសេស អតិថិជន​ថ្មី​របស់​ Smart នឹង​ទទួល​បាន​ឱកាស​​​​ប្រើ​កម្មវិធី iflix រយៈពេល ៣ ខែ​ដោយ​ឥតគិតថ្លៃ។

លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata លើក​ឡើង​ថា​៖ "ភាព​ជា​ដៃគូ​របស់ Smart ​និង iflix បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​។ ការ​បន្ថែម​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​​នូវ​ការ​ប្រកួត​កីឡាបាល់ទាត់​ក្នុង​លី​ក​កំពូលៗ​របស់​ពិភព​លោក នឹង​ធ្វើ​ឲ្យ iflix ក្លាយ​ជា​កម្មវិធី​ដែល​អ្នក​ស្រលាញ់​វិស័យ​កីឡា​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ចាំបាច់​ប្រើ​។ យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​នាំយក​កម្មវិធី iflix មក​បន្ថែម​នៅ​ក្នុង​កញ្ចប់​កម្មវិធី​កម្សាន្ត​បែប​ឌីជីថល សម្រាប់​អតិថិជន​ជា​ច្រើន​របស់ Smart ហើយ​យើង​ជូន​ពរ​ឲ្យ​ពួកគាត់​ទទួល​បាន​នូ​វ​ក្ដី​រំ​ភើ​ប​ជាមួយ​​នឹង​​ការផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​កាន់​តែ​ច្រើន​ម៉ោង​ឡើង"។

លោក Mark Britt ​​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន iflix មាន​មតិ​ថា​៖ "ដោយ​បាន​ធំ​ដឹងក្ដី​ក្នុង​ប្រទេស​អូស្ត្រាលី ដូច្នេះ​សេរីភាព​ក្នុង​ការ​លេង និង​ទស្សនា​កីឡា គឺ​ដូចគ្នា​នឹង​សិទ្ធិមនុស្ស​ដែរ។ យើង​ពិតជា​មាន​ក្ដី​រំភើប​ក្រៃលែង ដែល​យើង​អាច​នាំ​យក​កីឡា​ដ៏​ពេញ​និយម​បំផុត​ក្នុង​ពិភព​លោក ក៏ដូចជា​ការ​ប្រកួត​កីឡាបាល់ទាត់​នៅ​តាម​លីក​ល្បីៗ​បំផុត​សម្រាប់​ឲ្យ​អតិ​ថិ​ជន​របស់​យើង​បាន​ទស្សនា"។

លោក​បន្ថែម​ទៀត​ថា​៖ “​យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់ជូន​នូ​វ​ភាព​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ទស្សនា​ការផ្សាយ​ផ្ទាល់​ផ្ទាល់​កម្មវិធី​កីឡា តាម​ឧបករណ៍​ចល័ត​ដោយ​មាន​ការ​វិនិយោគ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ច្រើន​ទៅលើ​កម្មវិធី ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​។ ភាព​ជា​ដៃគូ​ជាមួយ beIN ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជាប់​ជានិច្ច"។

ជា​មួយ​នឹង​ដៃគូ​ផ្នែក​ស្ទូឌីយោ និង​​ចែកចាយ​រាប់​រយ​របស់ iflixអតិ​ថិជន​របស់ Smart បាន​និង​កំពុង​រីករាយ​ទស្សនា​កម្មវិធី​ទូរទស្សន៍​ល្បីល្បាញ​ក្នុង​តំបន់ និង​អន្តរជាតិ និង​​ភាពយន្ត​ដែល​ពេញ​និយម រាប់​បញ្ចូល​ទាំង​កម្មវិធី​ផ្ដាច់​មុខ ដែល​ចាក់​ផ្សាយ​លើក​ដំបូង និង​កម្មវិធី​ដែល​ឈ្នះ​ពាន​រង្វាន់​ផ្សេងៗ។ បច្ចុប្បន្ន​​ អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់​នៅ​ទ្វីបអាស៊ី តំបន់​មជ្ឈិមបូព៌ា និង​ទ្វីប​អា​ហ្វ្រិ​ច អាច​ចូល​ទៅ​ទស្សនា​កម្មវិធី​របស់ iflix ដែល​ធ្វើឲ្យ iflix អាច​​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កម្មវិធី​ឈានមុខ​គេ​ពិតៗ​សម្រាប់​ទីផ្សារ​ផ្សាយ​វីដេអូ​តាម​អ៊ីនធឺណិត។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​៖

អត្ថបទ៖ សុខណា