បារាំង ជម្លៀសមនុស្សជិត២ពាន់នាក់ ក្រោយជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

  • 2018-08-11 02:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​អាជ្ញាធរ​បារាំង បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អាល្លឺម៉ង​ម្នាក់​វ័យ​ខ្ទង់ ៧០ឆ្នាំ​បាន​បាត់​ខ្លួន ហើយ​មនុស្ស ១ ៦០០នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ ដោយ​សារ​ទឹក​ជំនន់​នៅ​ប្រទេស​បារាំង។

លោកFrançoise Souliman អភិបាល​ស្រុក Haute-Marne បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​សុក្រ​ថា បុរស​នេះ​ទំនង​បាន​ធ្លាក់​ចូល​ទឹកទន្លេ Aube ដែល​យូរ​យ៉ាង​លឿន កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​មុជទឹក និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ស្វែងរក​បុរស​ដែល​បាត់​ខ្លួន​នោះ។

បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា នៅ​ភាគអាគ្នេយ៍​ប្រទេស​បារាំង មនុស្ស​ទាំង ១ ៦០០នាក់​នោះ ត្រូវ​បាន​ជម្លៀស​ចេញ​ដោយសារតែ​ខ្យល់​ព្យុះ​បក់​បោក​ខ្លាំង។ ការ​ជម្លៀស​ត្រូវ​បាន​ចូល​រួម​ដោយ​ឧទ្ធម្ភាគចក្រ ៤គ្រឿង , អ្នក​ពន្លត់​អគ្គីភ័យ​ជាង ៤០០នាក់ និង​មន្រ្តី​ប៉ូលិស​ជា​ច្រើន​ត្រូវ​បាន​កេណ្ឌ​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​កណ្តាល ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង និង​រាំងស្ងួត៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង