កសិករ​ឥណ្ឌា​​​ឈ្នះ​ការ​​រាំ ​"Kiki Challenge"ល្អ​ដាច់​គេ ឃើញ​ហើយ​ទប់​សើច​មិន​បាន (វីដេអូ)

  • 2018-08-11 03:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ឥណ្ឌា​២​នាក់ ត្រូវ​បាន​ឲ្យ​ពិន្ទុ​ដោយ​អ្នក​លេង​អ៊ីនធឺណិត​ថា​ ការ​​រាំ ​"Kiki Challenge” របស់​ពួក​លោក​គឺ​ល្អ​ដាច់​គេ ព្រោះ​មិន​បង្ក​គ្រោះថ្នាក់ រាំ​ក្នុង​ភក់​ ដើរ​តាម​នង្គ័ល​ដោយ​សប្បាយ​រីករាយ​បំផុត។

បទ​ចំរៀង "In My Feelings" របស់​តារាចម្រៀង​ Drake ត្រូវ​បាន​តារា​កំប្លែង Shiggy យក​ទៅ​រាំ ដែល​គេ​ឲ្យ​ឈ្មោះ​ថា ​"Kiki Challenge" គឺ​ជា​ការ​រាំ ដែល​អ្នក​បើកបរ​បាន​ចុះ​ពី​រថយន្ត ដោយ​ទុក​ឲ្យ​ឡាន​បន្ត​ល្បឿន​ទៅ​យឺតៗ​ និង ចាក់​ក្បាច់​រាំ​ដើរ​តាម​ឡាន។

និន្នាការ​នេះ​​ទទួល​បាន​ការ​ពេញនិយម​​ពី​​​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ ហើយ​មាន​ករណី​ជា​ច្រើន​បាន​បង្ក​គ្រោះថ្នាក់ រហូត​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ចាត់ទុក​ថា​ជនណា​​រាំ "Kiki Challenge" នេះ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក ដូចយ៉ាង​ប្រទេស​អេហ្ស៊ីប និង ទីក្រុង​ញូដេលី​ប្រទេស​ឥណ្ឌា​ជាដើម។

ដោយឡែក​ នៅ​ពេល​ដែល Sriram Srikanth អាយុ 2២៧ ឆ្នាំ បាន​ថត​មិត្តភក្តិ​គេ​២​នាក់​ជា​កសិករ​ជនជាតិ​ឥណ្ឌា​​មាន​ឈ្មោះ Anil Geela អាយុ ២៤ ឆ្នាំ​និង​លោក Pilli Tirupati អាយុ ២៨ ឆ្នាំ រាំ​តាម​នង្គ័ល​​ភ្ជួរ​ដី​​ស្រែ​រាំ​បែកភក់ យ៉ាង​សប្បាយ អ្នក​លេង​​អ៊ីនធឺណិត​បាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​​ភាពរីករាយ​នេះ។

(ពីឆ្វេងទៅស្ដាំ) Tirupati, Geela, និង Srikanth

Geela ដែល​បាន​រស់​នៅ​ក្នុង​ភូមិ​ ​Lambadipally រដ្ឋ Telangana ប្រទេស​ឥណ្ឌា​បានលឺ "In My Feelings" ជា​បទ​ចម្រៀង​អង់គ្លេស​ដំបូង​របស់​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក NPR ថា "ការ​រាំ​នៅ​ក្នុង​ភក់​គឺ​ជា​ភាពសប្បាយរីករាយ វា​ស្រស់ស្រាយ និង មានសុវត្ថិភាព។ បទពិសោធន៍​ក្នុង​ភូមិ​ជា​ច្រើន​គឺ​ជា​ក្ដី​អំណរ​ដ៏​គ្មាន​ទីបញ្ចប់"។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត