កូន​ឡាន​ប្រណាំង​ស្នាដៃនិស្សិត​មួយ​ក្រុម រត់​​បាន​ក្នុង​ល្បឿន ៤០ គ.ម​ក្នុង​មួយ​ម៉ោង

  • 2018-08-11 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និស្សិត​អេ​ហ្ស៊ី​ប​មួយក្រុម​បាន​បង្កើតកូន​ឡាន​ប្រណាំង​មួយគ្រឿង ដែល​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​ការ​ឡើង​ថ្លៃ​ថាមពល​ និង​លើកកម្ពស់​ថាមពល​ស្អាត ដោយ​ដំណើរការ​លើ​ថាមពលខ្យល់​សុទ្ធសាធ​។​ ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ទាំងនេះ​បាន​បង្កើតកូន​រថយន្ត​កែច្នៃ​នេះ​ឡើង​សម្រាប់​ជា​ផ្នែក​មួយ​នៃ​គម្រោង​បញ្ចប់​ការសិក្សា​របស់​ពួកគេ​។

សកម្មភាព​​​និស្សិត​អេ​ហ្ស៊ី​ប​ បើក​សាក​ល្បង

យោង​តាម​ក្រុម​អ្នក​ច្នៃប្រឌិត​នេះ​បានឱ្យដឹងថា **កូន​ឡាន​នេះ​អាច​បើកបរ​ក្នុង​ល្បឿន ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង អាច​រត់​បាន ៣០ គីឡូម៉ែត្រ មុនពេល​វា​ត្រូវ​ការចាក់​បំពេញ​អុកស៊ីសែន​បន្ថែម​។**

ទោះបីជា​យ៉ាង​ណា និស្សិត​ទាំងនេះ​ជឿជាក់ថា​ពួកគេ​នឹង​អាច​ផលិត​រថយន្ត​គំរូ​អាច​បើក​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​រត់​បាន​ចម្ងាយ ១០០ គីឡូម៉ែត្រ​។​ ​កូន​រថយន្ត​កែច្នៃ​នេះ​ត្រូវ​ចំណាយ​ផលិត​អស់​ត្រឹម ១០០០ ដុល្លារ​ប៉ុណ្ណោះ​។​ ​ក្រុមនិស្សិត​ទាំងនេះ​គឺ​មកពី​សាកលវិទ្យាល័យ Helwan University នៅក្រៅ​រដ្ឋធានី​គែរ​។

និស្សិត​ឈ្មោះ ម៉ា​មូ​ដ យ៉ា​ស​ស័​រ ដែល​ជួយ​ចេញ​ម៉ូត​ឡាន​នេះ បាន​និយាយថា “​ការចំណាយ​ប្រតិបត្តិការ​ផ្សេងៗ​របស់​រថយន្ត​នេះ​…​គឺ​ស្ទើរតែ​គ្មាន​តែម្តង។

ជាទូទៅ អ្នក​គ្រាន់តែ​ត្រូវការ​ខ្យល់​ក្នុង​បំពង់​តែប៉ុណ្ណោះ​។ អ្នក​មិនចាំបាច់​ចំណាយលុយ​ចាក់​សាំង ហើយក៏​មិនចាំបាច់​ត្រូវការ​ប្រព័ន្ធ​ធ្វើឱ្យ​ត្រជាក់​ម៉ាស៊ីន​ដែរ​”​។

ក្រុមនិស្សិត​នេះ​ឥឡូវ​កំពុង​រៃ​អង្គាស​ប្រាក់​ដើម្បី​ពង្រីក​គម្រោង និង ផលិត​រថយន្ត​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង​៕

សកម្មភាព​​និស្សិត​អេ​ហ្ស៊ី​ប​កំពុង​តំឡើង​កូនឡាន​របស់​ខ្លួន | ប្រភព៖ rasmeinews

អានអត្ថបទបន្ត៖

ប្រភព៖ rasmeinews.com