មិន​ទាន់​អស់ Samsung ឆ្លៀត​ចេញ​វីដេអូ​បាញ់ Apple ថ្ងៃប្រកាស Note 9

  • 2018-08-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ថ្ងៃ​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់​ថ្មី Galaxy Note 9 របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​កន្លង​ទៅ Samsung ប្រចាំ​សហរដ្ឋអាមេរិក បាន​បង្ហោះ​វីដេអូ​ឌឺ​ដង​ចំនួន ២ ថ្មី​ទៀត​ធ្វើ​ឲ្យ​ទទួល​បាន​ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ ពី​សំណាក់​អ្នក​តាម​ដាន​បច្ចេកវិទ្យា។

វីដេអូ​ថ្មី​ ២ ចុង​ក្រោយ​ដែល​ Samsung បង្ហាញ​ឡើង​គឺ​មាន​​វីដេអូ​ទី​ ១ សរសើរ​អំពី​សមត្ថភាព​ប្រើ​ទូទៅ​របស់ Galaxy Note 9 ដែល​មាន​សមត្ថភាព​ខ្លាំង​និង​មាន​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ​មិន​ចាញ់ Apple ដែល​បាន​ដាក់​នៅ​លើ iOS 12។

ចំណែក​វីដេអូ​បន្ទាប់​និយាយ​ពី សមត្ថភាព​ខ្លាំង​របស់​ប៊ិច S Pen ប្រើ Bluetooth អាច​បញ្ជា​ថត​រូប​បាន​ និង​ធ្វើ​អ្វី​ផ្សេង​ទៀត​បាន ដែល​នៅលើ Apple Pencil គ្មាន។

យុទ្ធសាស្ត្រ​បញ្ចេញ​វីដេអូ​ស្ប៉ត​វាយ​ប្រហារ Apple ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ត្រូវ​បាន​មហាជន​ដឹង​ថា ក្នុងន័យ​ឲ្យ​អ្នក​ប្រើងាក​មក​ចាប់អារម្មណ៍​ត្រកូល Galaxy ថ្មី​វិញ៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម