កាមេរ៉ា​សុវត្ថិភាព​នេះតម្លៃ​តែ ២០ ដុល្លារ​ថត​យប់​ច្បាស់​ចែស!

  • 2018-08-11 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាមេរ៉ា​សុវត្ថិភាព​ថ្មី​មួយ​គឺ Wyze Cam 2 ត្រូវ​បាន​ជើង​ខ្លាំង​ខាង​វាយ​តម្លៃ​ផលិតផល(review) យក​មក​ធ្វើ​វីដេអូ​អាច​ថត​រូប និង​វីដេអូ​បាន​យប់​បាន​យ៉ាង​ច្បាស់។

Wyze Cam 2

និយាយ​ក្នុង​វីដេអូ​ប្រមាណ​ជា ៨ នាទី​គណនី​យូធូប AuthenTech បាន​លើក​ឡើង​ពី​ការ​ប្រើប្រាស់ និង​គុណភាព​រូប​ដែល​ផ្តិត​ចេញ​ពី Wyze Cam 2 ជា​ច្រើន​សន្លឹក​មកបង្ហាញ​ដែល​សឹង​មិន​ជឿ​ថា កាមេរ៉ា​តម្លៃ ២០ ដុល្លារ​មាន​សមត្ថភាព​ខ្លាំង​អីចឹង​សោះ។

Wyze Cam 2 ថត​ពេល​យប់

Wyze Cam 2 ជា​ប្រភេទ​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ដាក់​តាម​ផ្ទះ មាន​ទម្ងន់​តែ ១០០ ក្រាម​បំពាក់​មក​ជាមួយ​រន្ធ​ដោត​សាក Type-A USB មួយ មាន​កន្លែង​ដោត​ microSD(ទំហំ 128MB ) អាច​ថែម​កាត​ដល់​ទំហំ8GB, 16GB និង32GB ក្នុង​ទម្រង់ FAT32 format ​អាច​សាក​ភ្លើង 110-240V (AC/DC) ប្រើ​ឡេន 110° lens ​មាន​ភ្ជាប់​នឹង 4 Infrared LEDs (850nm) ជាមួយ​នឹង IR cut filter សម្រាប់​ចាប់​រូបភាព​ពេល​យប់​បាន​ច្បាស់។

Wyze Cam 2 ថត​ពេលថ្ងៃ

ឯ​វីដេអូវ​វិញ អាច​ថត​បាន​ប្រភេទ H.264 encoding ពេល​ថ្ងៃ 15 FPS ឯ​ពេល​យប់​ 10 FPS។

សម្រាប់ Audio ជា​ប្រភេទ Built-in speaker និងmicrophone Class-K power amplifier អាច​ស្រូប​សំឡេង​បាន​ឆ្ងាយ។ ចំណែក​ការ​ធានា​ប្រើ​វិញ Wyze Cam 2 អាច​ធន់​បាន​តែ​ក្នុង​បន្ទប់ (indoor) ប៉ុណ្ណោះ។

សម្រាប់​អ្នក​ដែល​ចង់​បាន​អាច​ទិញ​បាន​លើ Amazon ដោយ​បង់​ថ្លៃ​ដឹក​ជញ្ជូន​ប្រហែល ៥ ដុល្លារ​និង​មាន​ភ្ជាប់​មក​ជាមួយ USB cable, Power adapter, Wall plate និង Mounting tape(ជើង​ភ្ជាប់​ជញ្ជាំង)៕

ទស្សនាវីដេអូខាងក្រោម៖

អាន​អត្ថបទ​បន្ត៖

ប្រភព៖ YouTube | amazinglife   ប្រែ​សម្រួល៖ រក្សា