អុញ​នោះ! Fan Bing Bing ត្រូវ​ប៉ូលិស​ចាប់​ករណី​​រឿង​គេច​ពន្ធ?

  • 2018-08-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​នេះ រឿង​រ៉ាវ​ពាក់ព័ន្ធ​ការ​គេច​ពន្ធ​របស់​តារា​សម្ដែង​ Fan Bing Bing បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លះ ហើយ​ថ្មីៗ​នេះ​ស្រាប់​តែ​រូប​ថត​នាង​ត្រូវ​ប៉ូលិស​ចាប់​កំពុង​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជា​ច្រើន​ពី​បណ្ដា​សាធារណជន។

រូបភាព​ដែល​គេ​ថត​បាន

កាល​ពី​២​ថ្ងៃ​មុន​នេះ សារព័ត៌មាន​​និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ប្រទេស​ចិន​ បាន​ចែក​ចាយ​រូប​ភាព​ដែល​នាង​ត្រូវ​បណ្ដើរ​ដោយ​ប៉ូលិស​ចូល​រថយន្ត​ ព្រម​ទាំង​ដាក់​ខ្នោះ​នៅ​នឹង​ដៃ​ គ្រប់​ទី​កន្លែង។ តារា​រូប​នេះ​បាន​ស្លៀក​ឈុត​ខ្មៅ​ និង​ពាក់​មួក ប៉ុន្តែ​ក៏​មាន​ការ​ជជែក​វែកញែក​ជា​ច្រើន​ផង​ដែរ ថា​រូប​នោះ​អាច​មិន​មែន​ជា​នាង។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ខ្លះ និយាយ​ថា​នេះ​អាច​មិន​មែន​ជា​នាង​ទេ ដោយ​​វា​អាច​ជា​រូប​ភាព​កែច្នៃ​ឡើង​ដោយ​ប្រើ​កម្មវិធី Photoshop។ ចំពោះ​ការ​ពិត​ទាក់​ទង​រឿង​នេះ Fan Bing Bing និង​ក្រុម​ការងារ​មិន​ទាន់​ផ្ដល់​ដំណឹង​ជា​ផ្លូវការ​នៅ​ឡើយ។ ដើម​ហេតុ​នៃ​បញ្ហា គឺ​បណ្ដាល​មក​ពី តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ​ ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​គេច​ពន្ធ​ ហើយ​អ្នក​គ្រប់គ្រង​ផ្ទាល់​ខ្លួន​នាង​ ផ្ដល់​ដំបូន្មាន​ឲ្យ​ទៅ​គេច​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​តារា​រូប​នេះ​មិន​ព្រម​ចេញ​ទៅ​ណា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម