ប្រយ័ត្នពិបាកខ្លួន! ៨យ៉ាងមិនគួរស្លៀក ឬប្រើឡើយ ពេលជិះយន្តហោះ

  • 2018-08-11 07:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​គិត​ថា​ពេល​ជិះ​យន្ត​ហោះ​ស្លៀក​អី​ក៏​បាន​មិន​ចាំ​បាច់​គិត​ច្រើន។​ ប៉ុន្តែ​នៅ​ពេល​បញ្ហា​មក​ដល់​ទើប​ដឹង​ថា​ស្លៀកពាក់​ក៏​សំខាន់​ដែរ​ពេល​ជិះ​យន្ត​ហោះ។ បើ​មិន​ចង់​ស្តាយ​ក្រោយ​ទេ​នោះ​គួរ​តែ​ជៀស​វៀង​កុំ​ពាក់​របស់​ទាំង​នេះ​ពេល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ៖

១.​ ទឹក​អប់

ពេល​ធ្វើ​ដំណើរ​នៅ​លើ​យន្ត​ហោះ​មិន​ដូច​នៅ​ផ្សារ​ទំនើប​ឬ​នៅ​ផ្ទះ​នោះ​ទេ​ដោយ​សារ​តែ​នៅ​លើ​យន្ត​ហោះ​មាន​មនុស្ស​ច្រើន​តែ​កន្លែង​ចង្អៀត។ ហេតុ​នេះ​ហើយ​អ្នក​គួរ​ជៀស​វាង​ការ​ប្រើ​ទឹក​អប់​មាន​ក្លិន​ឆួល​ខ្លាំង​។ អ្នក​ដំណើរ​ខ្លះ​អាច​នឹង​ប្រតិកម្ម​ជាមួយ​ទឹក​អប់​របស់​អ្នក​ ហើយ​វិល​មុខ​ក្អួត​ចង្អោរ​ក៏​ថា​បាន។​

២.​ ខោ​អាវ​ចង្អៀត

បើ​អាច​ជៀស​វាង​បាន​គួរ​តែ​កុំ​ពាក់​ខោអាវ​ដែល​រឹប​តឹង​នៅ​ពេល​ជិះ​យន្តហោះ​ ជាពិសេស​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​លើស​ពី​៤​ម៉ោង។ ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​អាច​ជួប​ប្រទះ​នឹង​ការ​រមួល​ក្រពើ​(ជា​ធម្មតា​នៅ​នឹង​ជើង)។ ដើម្បី​ការពារ​វា​អ្នក​គួរ​តែ​ពាក់​ស្រោម​ជើង​និង​ខោ​អាវ​រលុងៗ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​។ បើ​អាច​អ្នក​គួរ​តែ​ដើរ​យូរៗ​ម្តង។

៣. ពាក់​របស់​រញ៉េរញ៉ៃ​

កុំ​ភ្លេច​ថា​បន្ទប់​ទឹក​នៅ​ក្នុង​យន្តហោះ​គឺ​តូច​។ បើ​សិន​ជា​អ្នក​ពាក់​របស់​រញ៉េរញ៉ៃ​ វា​អាច​ជា​ផល​លំបាក​ដល់​អ្នក​ពេល​ចូល​ម្តងៗ។ ជា​ពិសេស​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ឯង​ អ្នក​មិន​អាច​ទុក​របស់​របរ​អ្នក​ចោល​ទេ។

៤.​ ខោ​អាវ​ឬ​គ្រឿង​អលង្ការ​ដែក​មាន​លោហធាតុ

មូល​ហេតុ​ចម្បង​គឺ​ដោយ​សារ​តែ​លោហធាតុ​អាច​ធ្វើ​ឱ្យ​ពិបាក​ពេល​ស្កែន​សម្ភារៈ​មុន​ពេល​ឡើង​យន្តហោះ​ ជា​ពិសេស​ខោ​អាវ​ដែល​មាន​លោហធាតុ។​ សម្រាប់​សម្ភារៈ​ផ្សេងៗ​អ្នក​អាច​ដោះ​បាន​តែ​ខោ​អាវ​ប្រហែល​ជា​ពិបាក​បន្តិច​ហើយ។

៥.​ ខោ​អាវ​ស្តើងៗ

បើ​ទោះ​បី​ជា​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ក៏​ដោយ​ក៏​អ្នក​មិន​ត្រូវ​ភ្លេច​ពី​កម្តៅ​នៅ​លើ​យន្ត​ហោះ​ដែរ។ ច្បាស់​ណាស់​ថា​នៅ​លើ​យន្តហោះ​ប្រាកដ​ជា​ត្រជាក់​ខ្លាំង។​ យក​ល្អ​គួរ​តែ​ពាក់​ខោ​អាវ​ជិតៗ​ឬ​យក​អាវ​ក្រៅ​ទៅ​ជាមួយ។

៦.​ ពាក់​លែន​ (Lens) ភ្នែក​

បរិយាកាស​នៅ​ក្នុង​យន្តហោះ​ទាប​ជាង​នៅ​លើ​ផែនដី​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សំណើម​ធ្លាក់​ចុះ​២០%​។ វា​ធ្វើ​ឱ្យ​លែន​របស់​អ្នក​ស្ងួត​ ភ្នែក​ក៏​ស្ងួត​ដែល​បណ្តាល​ឱ្យ​ឈឺ​ភ្នែក​និង​រមាស់។ អ្នក​គួរ​តែ​ប្រើ​វ៉ែនតា​ជំនួស​វិញ​ល្អ​ជាង។

៧.​ ស្បែក​ជើង​កែង​ចោត

នៅ​មុន​ពេល​ឡើង​យន្តហោះ​ អ្នក​ត្រួត​ពិនិត្យ​ប្រាកដ​ជា​ឱ្យ​អ្នក​ដោះ​ស្បែក​ជើង​ចេញ។ ក៏​ព្រោះ​តែង​ស្បែក​ជើង​កែង​ចោតជា​របស់​គ្រោះ​ថ្នាក់​ដែល​គេ​ហាម​ឃាត់។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ពាក់​ស្បែក​ជើង​កែង​ក៏​មាន​ផល​វិបាក​នៅ​ពេល​មាន​អាសន្ន​ដែរ។

៨.​ អាវ​ដែល​មាន​ពាក្យ​មិន​សមរម្យ

អ្នក​ប្រហែល​ជា​មិន​ជា​ទេ​ថា​ការ​ស្លៀក​ពាក់​សំខាន់​ដល់​ថ្នាក់​ហ្នឹង។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ដោយ​សារ​តែ​ការ​ស្លៀក​ពាក់​មិន​សមរម្យ​ដូច​ជា​ ខោអាវ​រហែក​ពេក​ ខោ​យារ​ពេក​ ជើង​ទទេ​ ខោ​រឹប​ពេក​ និង​អាវ​មាន​ពាក្យ​មិន​សមរម្យ។​ បញ្ហា​នេះ​មាន​នៅ​ប្រលាន​យន្តហោះ​មួយ​ចំនួន​មិន​ទាំង​អស់​ទេ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម
អត្ថបទថ្មី