Sarri នឹង​នាំ​របៀប​លេង​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Sarri-ball” ដល់​ក្លឹប Chelsea

  • 2018-08-11 09:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri ជឿ​ថា Chelsea នឹង​ចាប់​ផ្តើម​​ពេល​បើក​រដូវ​កាល​មិន​សូវ​ល្អ​ឡើយ ហើយ​លោក​នឹង​ព្យាយាម​ដឹកនាំ​តោ​ខៀវ​តាម​របៀប​ដែល​ធ្លាប់​ជោគជ័យ​នៅ​ Napoli ប៉ុន្តែ​វា​ត្រូវ​ការ​ពេលវេលា។

Sarri ​មក​កាន់​ការងារ​នៅ Stamford Bridge មិន​ទាន់​បាន​១​ខែ​ស្រួលបួល​ផង English Premier League ក៏​ចាប់​ផ្តើម។ លោក​ជឿ​ថា​ដើម្បី​​ឲ្យ​ក្រុម​កីឡាករ​របស់​លោក​លេង​ជាមួយ​គ្នា​បាន​ យ៉ាង​ហោច​ណាស់​លោក​ត្រូវ​ការ​ពេល​១​ទៅ​២​ខែ​ទៀត។ ប៉ុន្តែ​​ភ្លាមៗ​នេះ​មិន​អាច​ទេ។

អ្វី​ជា​បញ្ហា? “នោះ​គឺ​លទ្ធផល។ ប្រហែល​ជា​ការ​​ទម្រង់​លេង​របស់​យើង​នឹង​មិន​ល្អ​ឡើយ​នៅ​ពេល​ដំបូង​នៃ​រដូវ​កាល​នេះ"។

Conte គឺ​ជា​គ្រូ​ចុងក្រោយ​ដែល​រកឃើញ​ចំណុច​ខ្សោយ​​មួយ​នេះរបស់ Chelsea។ ប៉ុន្តែ Sarri ជឿ​ថា​ក្រុម​ប្រឹក្សាភិបាល​របស់​ក្លឹប​ដឹង​រឿង​នេះ ហើយ ដឹង​ច្បាស់​ទៀត​ផង។ លោក​និយាយ​ថា "ពួកគេដឹងរឿងនេះ។ ពួកគេដឹងរឿងនេះបានយ៉ាងល្អ។ ខ្ញុំគិតថាអ្នកត្រូវតែរង់ចាំពីរបីខែ។ អ្នក​ត្រូវ​រង់ចាំ"។

"Sarri-ball" ត្រូវ​បាន​គេ​ហៅ​នៅ​ពេល​​​លោក Sarri នៅ​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី។ ជា​របៀប​លេង​ដ៏​ជោគជ័យ​នៅ Napoli ដែល​លោក​ផ្តោត​ទៅ​លើ​ "ល្បឿន" ពោល​គឺ​ វាយ​បក​ ចុះ​ទប់ បញ្ជូន​បាល់​ដោយ​ល្បឿន​លឿន ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ។ លោក​និយាយ​ថា "​ការ​លេង​របៀប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​មើល"។

យ៉ាង​ណា​ក្តី​បាល់ Premier League ក៏​ដូច​ជា Chelsea គឺ​លេង​មួយៗ​រង្វើលៗ។ លោក​ Sarri និយាយ​ថា​កីឡាករ​លោក​ត្រូវ​រៀន​បង្កើន​ល្បឿន បើ​ធ្វើ​បាន​ការ​ទាត់​បញ្ចូល​ទី​មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្សែ​ប្រយុទ្ធ​តោខៀវ​ឡើយ។ ប៉ុន្តែ កីឡាករ​ត្រូវ​ចេះ​គ្រប់គ្រង​ទាំង​ល្បឿន​​ផ្លូវ​កាយ និង ល្បឿន​ផ្លូវ​ចិត្ត​ ដើម្បី​ប្រាកដ​ថា​​ល្បឿន​នោះ​សាកសម​បំផុត​សម្រាប់​ពួកគេ។ លោក​ Sarri បន្ថែម៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម