រឿងអាស្រូវគេចពន្ធរបស់ Fan Bingbing ធ្វើ​ឲ្យក្រុម​ផលិត​ភាពយន្ត​សភ្នែកព្រាត

  • 2018-08-12 02:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បញ្ហា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​រឿង​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​​ប្រទេស​ចិន។ ជាមួយ​គ្នា​នឹង​រឿង​គេច​ពន្ធ​នេះ​ដែរ ខាង​ផលិតកម្ម​ថ្មី​មួយ​​ចំនួន បាន​សហការ​គ្នា​ចុះ​ហត្ថលេខា​លើ​ការ​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ប្រាក់​ចំណូល​របស់​តារា​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ខ្សែ​ភាពយន្ត​អនឡាញ​ចំនួន​៣ រួម​មាន​ក្រុមហ៊ុន iQiyi, Youku, Tencent រួម​នឹង​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Duong Quang បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុម​ផលិតករ​ចំនួន​១១​នាក់​ផ្សេង​ទៀត បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើ​និយតករ​ទៅ​លើ​ប្រាក់​ចំណូល​របស់​តារាសម្ដែងនីមួយៗ។

ចំណែក​ខាង​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ អគ្គនាយកដ្ឋាន​ពន្ធដារ រដ្ឋបាល​ទូទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ខាង​ក្រសួង​វប្បធម៌​ផ្ទាល់ បាន​​ចេញ​សារាចរ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ការ ចុះ​កុងត្រា Yin និង​ Yang និង​ការ​គេច​ពន្ធ​នេះ​ជា​ដើម។ ចាប់​ពី​ពេល​នេះ​ទៅ ទោះ​បី​ជា​សម្រាប់​រឿង​ភាគ ឬ​ភាពយន្ត​ធម្មតា​ក៏​ដោយ នឹង​មិន​ត្រូវ​ឲ្យ​លើស​ពី ៤០ ភាគរយ​នៃ​ចំនួន​ប្រាក់​សរុប​​របស់​ផលិតកម្ម ហើយ​ចំពោះ​ផលិតករ​គឺ​មិន​ត្រូវ​ចំណាយ​ឲ្យ​លើស​ពី ៧០ ភាគរយ​នៃ​ចំនួន​ប្រាក់​សរុប​ដើម្បី​ផ្ដល់​ឲ្យ​តួអង្គ​សម្ដែង​របស់​ពួកគេ​នោះ​ទេ។ និយតករ​នេះ ក៏​បាន​កំណត់​បញ្ជាក់​ប្រាប់​ នៅ​អំឡុង​ពេល​កំពុង​ថត​ផង​ដែរ៕ ​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម