Sam Smith ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក ក្រោយ​និយាយ​ថា មិន​ចូលចិត្ត Michael Jackson

  • 2018-08-12 03:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Sam Smith បាន​ទទួល​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ពី​អ្នក​គាំទ្រ ក្រោយ​រូបលោក ទម្លាយ​ថា មិន​ចូល​ចិត្ត​​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson។

ម្ចាស់​បទ "Stay With Me” រូប​នេះ ត្រូវ​​បាន​អ្នក​គាំទ្រ​ចាប់​សម្ដី​បាន​ក្នុង​វីដេអូ​មួយ ដោយ​លោក​និយាយ​ថា៖ "ខ្ញុំ​មិន​ចូលចិត្ត Michael Jackson ទេ ប៉ុន្តែ​បទ​នេះ​ពីរោះ​"។ វីដេអូ​នោះ​ដែរ ត្រូវ​បាន​ថត ខណៈ​លោក និង​មិត្តភ័ក្ដិ​របស់​លោក Adam Lambert ​ស្ដាប់​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង Michael Jackson អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក។

បើ​ទោះ​បី​ជា​ លោក Adam ព្យាយាម​លុប​វីដេអូ​មួយ​នោះ​ លើ​គណនី Instagram ភ្លាម​ៗ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​មិន​អាច​បញ្ឈប់​អ្នក​គាំទ្រ​របស់ Michael Jackson ពី​ការ​រិះគន់ និង​បញ្ចេញ​កំហឹង​របស់​ពួកគេ​លើ​បណ្ដាញ​សង្គម Twitter បាន​ឡើយ។ ជាមួយ​នឹង​ការ​ខឹង​សម្បារ​នេះ​ដែរ មាន​ម្ចាស់​គណនី​ម្នាក់ បាន​ប្រកាស​ឲ្យ​តារា​ចម្រៀង Sam ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ថែម​ទៀត​ផង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា