Jose Mourinho ពន្យល់​មូលហេតុ​ឲ្យ Pogba ធ្វើ​ប្រធាន​ក្រុម

  • 2018-08-12 03:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏​ធំ​មួយ​ដោយ​បាន​ប្រគល់​តំណែង​ប្រធាន​ក្រុម​ឱ្យ​Paul Pogba ក្នុង​ការ​ប្រកួត​ដំបូង​របស់​ក្រុម Manchester United នៃ​រដូវកាល​ក្របខ័ណ្ឌ Premier League។

បិសាចក្រហមយកឈ្នះក្រុម Leicester City នៅទឹកដី Old Trafford កាល​ពី​​ថ្ងៃ​សៅរ៍។

Pogba បានត្រលប់មកហ្វឹកហាត់វិញ​បាន​រយៈពេល​៤​ថ្ងៃ​ហើយ បន្ទាប់​ពី​ឈប់​សម្រាក​ដ៏​រីករាយ​ក្រោយ បារាំង​លើក​ពាន World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី។

កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​អំពី​ការ​ផ្ទេរ​ទៅ​កាន់ Barcelona ផង​ដែរ ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​គ្រូ​បង្វឹក​ដែល​តែងតែ​មាន​បញ្ហា​រកាំរកូស​នឹង​គ្នា​ ផ្តល់​ការ​ទុកចិត្ត​ ប្រគល់​កិច្ចការ​ធំ​នៅ​ក្លឹប​ឲ្យ Pogba ជា​អ្នក​រ៉ាប់រង។

​មុន​ពេល​ចាប់​ផ្តើម​ប្រកួត​លោក Mourinho បាន​ពន្យល់​ពី​មូលហេតុ​ដែល​លោក​បាន​តែងតាំង ​Pogba ជា​ប្រធានក្រុម ដោយ​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា "កាល​ពី​រដូវកាល​មុន​ គាត់​[Pogba] ជា​ប្រធាន​ក្រុម​ពីរ​បី​លើក។ ប្រធាន​ក្រុម​គឺ [Antonio] Valencia។ គាត់​លែង​នៅ​ទីនេះ​ហើយ។ Pogba គឺ​ជា​ជម្រើស​មួយ [នៅ​ពេល Valencia មិន​នៅ​ទី​នេះ] ។ នេះ​គឺ​ជា​រដូវ​កាល​ទី​៣​របស់​គាត់ គាត់​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់ និង ស្គាល់​ពី​ក្លឹប​យ៉ាង​ច្បាស់"។

នេះ​អាច​ថា​ ជា​យុទ្ធសាស្រ្ត​វាយ​ក្បាល​អង្អែល​ខ្នង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ បន្ទាប់​ពី​បដិសេធ​សំណើរ​ មិន​ព្រម​លក់​ Pogba ទៅ​ឲ្យ​ Barcelona ស្រប​ពេល​ដែល​គ្រូ​បង្វឹក​វ័យ ៥៥ ឆ្នាំ មិន​សូវ​ត្រូវរ៉ូវ​ជាមួយ Pogba ស្រាប់ ដោយ​សង្ឃឹម​ថា​តួនាទី​ប្រធាន​ក្រុម​នេះ នឹង​អាច​ចង​ជើង កីឡាករ​សញ្ជាតិ​បារាំង​បាន៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី