ចូល​មណ្ឌល​កែប្រែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ Demi ចាក​ចេញ​វិញ ដោយ​ហេតុផល​មួយ

  • 2018-08-12 08:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ចូល​មណ្ឌល​កែប្រែ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង តារា​ចម្រៀង Demi Lovato បាន​ចាកចេញ​ទៅ​ទីក្រុង Chicago  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការ​ហោះហើរ​ចាក​ចេញ​ទៅ​នេះ គឺ​មិន​មែន​ដើម្បី​គេច​វេះ​ពី​ការ​ព្យាបាល​ក្នុង​មណ្ឌល​កែប្រែ​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​រៀបចំ​របស់​ក្រុម​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​របស់​នាង រួម​ទាំង​សុខភាព​ផ្លូវកាយ​ផង​ដែរ។

បើ​តាម​សារព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង Demi និង​ម្ដាយ​របស់​នាង បាន​ហោះហើរ​ចាក​ចេញ​ទៅ​ទីក្រុង Chicago  ដោយ​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​កាល​ពី​ម៉ោង ២ ព្រឹក​(ម៉ោង​ក្នុង​តំបន់) កាល​ពី​ថ្ងៃ​សុក្រ។ នាង​ទៅ​ទីនោះ ដើម្បី​ជួប​គ្រូពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​នាង បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន រួម​ទាំង​ព្យាបាល​បញ្ហា​សុខភាព​ផ្លូវកាយ​របស់​នាង​ផង​ដែរ។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា តារា​ចម្រៀង​ស្រី​រូប​នេះ នឹង​ត្រូវ​ស្នាក់នៅ​ក្នុង​ក្រុង Chicago  ​នេះ​រយៈពេល​​៤ ៥​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ព្យាបាល ក្រោយ​មក នាង​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​ព្យាបាល​ផ្ដាច់​គ្រឿងញៀន​បន្ត​នៅ​មណ្ឌល​កែប្រែ​ដែល​នាង​បាន​ចុះ​ឈ្មោះ​នោះ​វិញ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម