សាកសិនទើប​ដឹង ត្រឹម iPhone 4S ក៏​ប្រើ​មិន​ចាញ់ iPhone ស៊េរី​ថ្មី​ដែរ

  • 2018-08-13 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​នៅ​បន្ត​ប្រើ​ iPhone ចាស់​ ដូចជា​ iPhone 4s ឬ​ iPhone 6 គិត​ថា​មិន​ចង់​ចំណាយ​លុយ​លើ​ iPhone ថ្មី​ អាច​សាក​ប៉ុន្មាន​ចំណុច​នេះ​បាន​ ជួយ​រក្សា​ដំណើរការ​អាច​ប្រើ​ការ​បាន​។

កុំ​អាប់ដេត​ iOS Apple បន្ត​បន្ថែម​មុខងារ​ថ្មី​ៗទៅ​កាន់​ iOS រួម​ទាំង​ពង្រឹង​ល្បឿន​ដំណើរការ​ផង​ដែរ​ តែ​អាច​ដាក់​បន្ទុក​ធ្ងន់​លើ​ Processor ធ្វើការ​ច្រើន​ជាង​មុន​។ តែ​គួរ​ដឹង​ អ្នក​ប្រហែល​មិន​មាន​កំណែទម្រង់​សុវត្ថិភាព​ចុង​ក្រោយ​នោះ​ឡើយ​។

ប្ដូរ​ថ្ម​ថ្មី​ iPhone ចាស់​ មាន​ថ្ម​មិន​អាច​ផ្ទុក​ថាមពល​បាន​ល្អ​ ឬ​ខូច​គុណភាព​ ដូច​ពេល​ទើប​ទិញ​ឡើយ​។ ថាមពល​ថ្ម​ចុះ​ខ្សោយ​ ឬ​ខូច​គុណភាព​ ក៏​អាច​ធ្វើ​ឲ្យ​ល្បឿន​ដំណើរការ​ធ្លាក់​ចុះ​ផង​ដែរ​ ព្រោះ​ប្រព័ន្ធ​រចនា​មក​បែប​នេះ​ ដើម្បី​ការពារ​កុំ​ឲ្យ​ iPhone រលត់​ ប៉ះពាល់​ដល់​សមាសធាតុ​អេឡិចត្រូនិក​ខាង​ក្នុង​។

សម្អាត​ Storage នូវ​ទិន្នន័យ​មិន​បាន​ការ​ គួរ​ធ្វើការ​សម្អាត​ទិន្នន័យ​មិន​បាន​ការ​ រួម​ទាំង​កម្មវិធី​លែង​ប្រើ​។ ចូល​ទៅ​កាន់​ Settings > General > ជ្រើសរើស​ iPhone Storage។ នេះ​នឹង​ឃើញ​កម្មវិធី​ទំហំ​ធំ​ៗ អាច​លុប​ ពេល​លែង​មាន​តម្រូវការ​បាន​។ ទាំង​នេះ​អាច​ជួយ​សម្រួល​ដល់​ Processor ក្នុង​ការ​ដំណើរ​ប្រព័ន្ធ​ និង​កម្មវិធី​បាន​ល្អ​ប្រសើរ​។

សម្អាត​រន្ធ​ជើង​សាក​ គួរ​សម្អាត​រន្ធ​សាក​ថ្ម​ ដោយសារ​រយៈពេល​ប្រើ​យូរ​អាច​មាន​ស្នឹម​ កាត់​បន្ថយ​ដល់​ការ​ចម្លង​ថាមពល​។ ការ​សម្អាត​គួរ​ធ្វើ​ឡើង​ដោយ​ថ្នម​ៗ ប្រយ័ត្នប្រយែង​ជើង​ Pins ខាងក្នុង​កុំ​ឲ្យ​ឆ្កូត​ អាច​ប្រើ​ប្រដាប់​ផ្លុំ​ខ្យល់​ ឬ​ច្រាស​មាន​សរសៃ​ទន់​ៗ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ប៊ុនធឿន