ប៉ុន្មានក្រុមហ៊ុននេះ ត្រូវ​គេហៅ​ថា​គីឡូធ្ងន់អាច​ប្រកួត Apple បាន

  • 2018-08-13 03:57:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យីហោ Apple នៅ​បន្ត​សក្ដានុពល​លើ​ទីផ្សារ​ ទោះ​បី​លោក​ Steve Jobs បាន​ទទួល​មរណ​ភាព​ទៅ​ហើយ​ក្ដី​។ ទ្រព្យ​​​របស់ Apple បាន​​ហក់​ឡើង ១ ទ្រីលាន​ដុល្លារ​ ធ្វើ​ឲ្យ​ Apple ស្ថិត​នៅ​ក្នុង​បញ្ជី​ (Brand) មាន​តម្លៃ​បំផុត​​នៅពេលនេះ។

ជា​ក្រុមហ៊ុនដែលមាន​ទ្រព្យ​ច្រើន​ជាង​គេ តែ Apple មិនទាន់អាច​ធានា​កៅអី​បាន​នៅឡើយទេ។ ដៃ​គូ​ប្រជែង​សំខាន់​ៗរបស់​ Apple រួម​មាន​ Microsoft, Google, Dell, HP, Lenovo, Amazon, Samsung និង​ Sony។

  • Microsoft៖ មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows, កម្មវិធី​ Windows Office, ជា​ម្ចាស់​ Search Engine ឈ្មោះ​ Bing។ Windows មាន​ចំណែក​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ ដោយសារ​មាន​បំពាក់​លើ​កុំព្យូទ័រ​តម្លៃ​ទាំង​កម្រិត​ទាប​ និង​កម្រិត​ខ្ពស់​ច្រើន​។
  • Google៖ មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ Android, ម្ចាស់​ Search Engine Google, ផលិត​ស្មាតហ្វូន​អំបូរ​ Pixel។ ក្រុមហ៊ុន​នៅ​លេខ​រៀង​ទី​ពីរ​ ក្នុង​បញ្ជី​ Forbes សម្រាប់​ Brands មាន​តម្លៃ​បំផុត​។​
  • Dell៖ មាន​ភាព​លេចធ្លោ​ត្រង់​ Laptop ជា​ Brand ក្នុង​ចំណោម​ ឧស្សាហកម្ម​ Laptop លំដាប់​កំពូល​ទាំង​ ៤។
  • HP៖ មាន​ភាព​ស្រដៀង​គ្នា​នឹង​ Dell ដែរ​ ហើយ​ក្នុង​នោះ​ក៏​មាន​ម៉ូដែល​ប្រណិត​ៗ ប្រជែង​នឹង​ Laptop កំពូល​របស់​ Apple។
  • Lenovo៖ មាន​ភាព​ស្រដៀង​គ្នា​នឹង​ Dell ឬ​ HP ស្ថិត​ក្នុង​ចំណោម​ Brand Laptop លំដាប់​កំពូល​ទាំង​ ៤ ហើយ​កាន់កាប់​ចំណែក​ទីផ្សារ​ធំ​ជាង​ Apple។​
  • Amazon៖ មាន​ Kindle និង​ Amazon Web service, Smart home device ដូចជា​ Echo, Music Service ក៏​កំពុង​ប្រជែង​នឹង​ iTune របស់​ Apple ដែរ​។
  • Samsung៖ មាន​ស្មាតហ្វូន​ Galaxy អេក្រង់​ធំ​ តម្លៃ​សមរម្យ​ ពេញ​ចិត្ត​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​ និង​កាន់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ធំ​បំផុត​។
  • Sony៖ ត្បិត​ Sony ឈប់​ផលិត​ Laptop VAIO ប៉ុន្តែ​នៅ​តែ​ជា​ដៃគូ​ប្រជែង​សំខាន់​មួយ​របស់​ Apple ដោយសារ​ស្មាតហ្វូន​ Xperia។ ការ​លក់​ ប្រហែល​ខ្សោយ​ជាង​ Apple ឬ​ Samsung តែ​ ម៉ាក​យីហោ នេះ​បាន​ចេញ​ម៉ូដែល​ថ្មី​ៗ កាន់​តែ​ឆ្លាតវៃ​ ដែល​រំពឹង​ថា​នឹង​បង្កើន​ការ​លក់​កាន់​តែ​ច្រើនជាង​មុន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ cheshnotes   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី