ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ស្លាប់ទាំងអស់ រស់តែក្មេង១២ឆ្នាំម្នាក់
- 2018-08-13 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ស្លាប់ទាំងអស់ រស់តែក្មេង១២ឆ្នាំម្នាក់
ចន្លោះមិនឃើញ
ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅរស់ នៅក្នុងបំណែកនៃយន្តហោះធ្លាក់ ដែលបានសម្លាប់មនុស្ស ៨នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
រូបថតពីកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញក្មេងប្រុសខាងលើ នៅដឹងខ្លួន ហើយសម្លឹងមើលកាមេរ៉ា។ ក្មេងរូបនេះត្រូវបានគេរកឃើញជាមួយនឹងបំណែកយន្តហោះ នៅលើភ្នំមួយក្បែរព្រំប្រទល់ប្រទេសប៉ាពូញូវហ្គីណេ (Papua New Guinea) នៅព្រឹកថ្ងៃអាទិត្យ។
គួររំលឹកឲ្យដឹងថា យន្តហោះរបស់ស្វីស ដែលជាកម្មសិទ្ធិក្រុមហ៊ុន Dimonim Air ខាងលើ បានចេញដំណើរពីតំបន់ Tanah Merah នៃប្រទេសសិង្ហបុរី ទៅកាន់តំបន់ Oksibil នៃខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ហើយក៏ដាច់ទំនាក់ទំនង កាលពីរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ មុនពេលវាត្រូវចុះចតនៅព្រលានយន្តហោះ Oksibil Airport នៃប្រទេសឥណ្ឌូនេស៊ី។
យន្តហោះខាងលើបានដឹកមនុស្សសរុបចំនួន ៩នាក់៕