Ronaldo រក​បាន​គ្រាប់​ដំបូង​ឲ្យ Juventus និង​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​លើ​ទីលាន

  • 2018-08-13 03:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ Cristiano Ronaldo ប្រកួត​ឲ្យ​​ក្លឹប​ថ្មី Juventus ត្រូវ​ផ្អាក​២០​នាទី ដោយ​សារ​តែ​អ្នក​គាំទ្រ​បាន​រត់​ចូល​ទីលាន​​ដើម្បី​ជួប​ជាមួយ​តារា​​ក្នុង​ចិត្ត​របស់​ពួក​គេ។

ក្រុម​ធំ​របស់ Juventus បាន​ណាត់​លេង​មិត្តភាព​ជាមួយ Juventus B កាល​ពី​ម្សិលមិញ ហើយ​ក៏​ជា​ឱកាស​ Ronaldo ​អាច​លេង​ប្រកួត​ទី​១​របស់​ខ្លួន​ជាមួយ​ក្លឹប​ថ្មី ចាប់​តាំង​​ផ្ទេរ​ពី Real Madrid។ កីឡាករ​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​ជា​អ្នក​បើក​ឆាក​រក​គ្រាប់​ទី​១​ឲ្យ Juventus ឈុត​ធំ​ ហើយ​ក៏​ជា​គ្រាប់​ដំបូង​សម្រាប់​គេ ត្រឹម​នាទី​ទី​៨​ប៉ុណ្ណោះ។

នៅ​នាទី​បន្ត​បន្ទាប់​ក្នុង​វគ្គ​ទី​១ Juventus ឈុត​ធំ​បាន​ទាត់​បញ្ចូល​ទី​បន្ថែម​៣​គ្រាប់​ទៀត​ដោយ Paulo Dybala រក​បាន​ពីរ​គ្រាប់​និង​បាន​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯក​ដោយ​កីឡាករ​ខាង Juventus B។ ៤៥​នាទី​ដំបូង Juventus ឈុត​ធំ​ នាំ​មុខ​ ៤-០។

ឈាន​ដល់​វគ្គ​ទី​ពីរ Juventus ឈុត​ធំ​បាន​ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Claudio Marchisio។ នៅ​នាទី​៧១​ស្រាប់​តែ​លេច​រឿង​ភ្ញាក់​ផ្អើល​ ដោយ​អ្នក​គាំទ្រ​​ដែល​កំពុង​ទស្សនា​បាន​រត់​ចូល​ទីលាន​​​ទៅ​សុំ​ហត្ថលេខា ថត​រូប​និង​ឱប​​កីឡាករ​សំណព្វ​ចិត្ត​ខ្លួន​ពេល​តារាង ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ត្រឹម​​ពេល​នោះ​តែ​ម្ដង។ លទ្ធផល​ចុងក្រោយ Juventus ឈុត​ធំ​ឈ្នះ Juventus B ៥-០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ