វីដេអូ​ខ្លី៖ អាជីវកម្ម​ត្បាញ​កន្ត្រក​ធាងត្នោត របរ​ដូនតា​ អ្នកស្រុក​ត្រាំកក់ ខេត្ត​តាកែវ

  • 2018-08-13 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លងមក​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​វគ្គ២ ធ្លាប់​បង្ហាញ​រូបភាព ៥សន្លឹក​ពី​របរ​ត្បាញ​កន្រ្តក​ធាង​ត្នោត​រួច​ហើយ តែ​ថ្ងៃ​នេះ​ក្រុម​ការងារ​នឹង​បង្ហាញ​ពី​វីដេអូ​ខ្លី​មួយ​ពី​សង្វាក់​ផលិត​កម្ម ក៏ដូចជា​ប្រវត្តិ​ត្រួសៗ​នៃ​ការ​ធ្វើ​កន្ត្រក​ធាងត្នោត។

សូមចុចអាន៖ តម្បាញ​កន្ត្រក​ធាង​ត្នោត​ ជាមុខរបរ​ដូនតា របស់​អ្នកភូមិ​អង្គតានូ ស្រុកត្រាំកក់ ខេត្តតាកែវ

វីដេអូ​ប្រមាណ​ជា​ជិត ៣នាទី បង្ហាញ​ពី​របរ​ត្បាញ​កន្ត្រក​ធាង​ត្នោត របស់​អ្នក​ស្រី មុំ សារ៉េម វ័យ ​៥០​ឆ្នាំ គឺ​ជា​អ្នក​ត្បាញ​កន្ត្រក​ធាង​ត្នោត​ម្នាក់ ក្នុង​ចំណោម​អ្នក​ត្បាញ​ជា​ច្រើន​នាក់ នៅ​ភូមិ​អង្គ​តានូ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​។ ក្រៅ​ពី​របរ​ធ្វើ​ស្រែ អ្នក​ស្រី​ត្បាញ​កន្ត្រក​ធាង​ត្នោត​លក់​ ជាង​៣០​ឆ្នាំ​មក​ហើយ​។

អ្នកស្រី មុំ សារ៉េម

សូមទស្សនាវីដេអូ

ការ​ត្បាញ​កន្ត្រក​ធាង​ត្នោត​របស់​អ្នក ស្រី មុំ សារ៉េម ក៏​ដូច​ជា​អ្នក​ភូមិ​អង្គ​តានូ ដែរ ច្រើន​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ ឧសភា​។ ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​អាច​ត្បាញ​កន្ត្រក​បាន​ពី ១០​ទៅ ២០ក​ន្ត្រក ហើយ ក្នុង​មួយ​ខែ​ អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​កន្ត្រក​នេះ ​ពី​២០​ម៉ឺន ទៅ ៥០​ម៉ឺន​រៀល​៕


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក