ប៉ូលិសថៃ គ្រោងស៊ើបអង្កេតជនជាតិ នីហ្សេរីយ៉ាទាំងអស់ក្នុងប្រទេស

  • 2018-08-13 03:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ថៃ​កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រកាស​ថា​នឹង​ស៊ើប​អង្កេត​ជន​ជាតិ​នីហ្សេរីយ៉ា​ទាំង​អស់​ក្នុង​ប្រទេស ដោយ​យោង​តាម​ការ​បញ្ជា​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។

យោងតាម​ស្នងការ​រង Surachet Hakpal ដែល​បាន​ធ្វើ​ការ​ប្រកាស​ឲ្យ​ដឹង​ថា ជន​បរទេស​ចំនួន ៧២ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​មក​ពី ៧៥​ទីតាំង​ទូ​ទាំង​ប្រទេស​រួម​ទាំង​សាលា​រៀន​ចំនួន ១៨​ផង។ ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​អស់ ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ។ លើស​ពី​នេះ​ទៀត ការ​ស៊ើប​អង្កេត​គឺ​ផ្ដោត​ខ្លាំង​ទៅ​លើ​ជន​ជាតិ នីហ្សេរីយ៉ា​ដោយ​សង្ស័យ​ធ្វើ​ការ​បោក​ប្រាស់​លុយ​ពី​ជន​រង​គ្រោះ។ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា បង្កើត​គណនី​ក្លែង​ក្លាយ​នៅ​ក្នុង​អនឡាញ​ដើម្បី​បង្កើត​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ថៃ។ ក្រោយ​មក​ពួក​គេ ក៏​បង្ខំ​ឲ្យ​ស្ត្រី​ទាំង​នោះ​ផ្ទេរ​លុយ​មក​ឲ្យ​ខ្លួន​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ យុទ្ធ​នា​ការ​នេះ​មិន​មែន​មាន​ន័យ​ថា ជន​ជាតិ​នីហ្សេរីយ៉ា​ទាំង​អស់​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ញែក​ឲ្យ​ដាច់​គ្នា​រវាង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់៕

ចុចអាន ៖

ប្រភព៖ khaosod   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី