Khmer United លត់​ Blue Dragon ៩-២ តាម​ប្រកៀក​​ក្រុម​កំពូល​តារាង​​ Avatar FC

  • 2018-08-13 03:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ Khmer United ​បាន​លត់​ក្រុម​បាល់ទាត់ Blue Dragon ៩-២ ដើម្បី​តាម​ប្រកៀក​ក្រុម​កំពុង​កាន់កាប់​កំពូល​តាង​ Avatar FC សម្រាប់​សប្ដាហ៍​ទី​១៦ ​ដែល​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ​នេះ​នៃ​ព្រឹត្តិការណ៍ Khmer Real Estate ។ ​

សកម្មភាព​ Khmer United ប្រកួត​ជា​មួយ Blue Dragon ម្សិលមិញ

ក្រុម​​កំពូល​តារាង​បច្ចុប្បន្ន​ Avatar FC ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Giandt FC ៨-១ ​ដើម្បី​បន្ត​កាន់​​កាប់​កំពូល​តារាង​​ដោយ​មាន ៤៣ ពិន្ទុ​គិត​ត្រឹម​សប្ដាហ៍​​ទី​១៦។ ស្រប​ពេល​ Khmer United ដែល​ជា​ក្រុម​របស់​​លោក គីម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​ Khmer Real Estate និង​ជា​ស្ថាបនិក​​ពាន​រង្វាន់​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម Blue Dragon ៩-២ ដើម្បី​មាន ៤២​ពិន្ទុ​តាម​ប្រកៀក​ក្រុម​កំពូល​តារាង​។ ទន្ទឹម​គ្នា​នោះ​ក្រុម​ខ្លាំង​មួយ​ទៀត Bayon FC ធ្វើ​បាន​ត្រឹម​ស្មើ​ក្រុម​ច្បាប់ ៤-៤ ដើម្បី​​មាន​៤០​ពិន្ទុ​ គិត​ត្រឹម​សប្ដាហ៍​ទី​១៦ ដូច​គ្នា។

លទ្ធផល​សប្ដាហ៍​ទី​១៦​​

  • Mambo PP ១-៣ RFL

  • ច្បាប់​ ៤-៤ Bayon FC

  • Giandt FC ១-៨ Avatar FC

  • Riel PP ១-៣ បាសាក់​

  • Tang Kok FC ១១-២ Snor Youth FC

  • កំពង់ចាម ៣-០ កូន​ខ្មែរ

  • HHK ៣-០ Vtrain

  • Toul Kok ០-០ Wat Kos

  • ទន្សោង ៣-០ Anvaya

  • Khmer United ៩-២ Blue Dragon

ប្រាក់​រង្វាន់​តាម​ចំណាត់​ថ្នាក់​​

  • លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​មាស​ ​បាល់​៣​គ្រាប់​ និង​ប្រាក់​៨​លាន​រៀល

  • លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ដាយ​ប្រាក់ បាល់់​៣​គ្រាប់​​​ និង​ប្រាក់​៦​លាន​រៀល

  • លេខ​៣៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​៤​លាន​រៀល

  • លេខ​៤៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​២លាន​រៀល

  • លេខ​៥៖ ទទួល​បាន​ពាន​១​ មេដាយ​សំរឹទ្ធ​ បាល់​៣​គ្រាប់​ និង​ប្រាក់​១​លាន​រៀល

  • ក្រុម Fair Play៖ ទទួល​បាន​៥០​ម៉ឺន​រៀល

ឆ្នាំ​២០១៨​ជា​រដូវ​កាល​ទី​៧​នៃ​ការ​បង្កើត​ពាន​រង្វាន់​ខាង​លើ​ បន្ទាប់​ពី​ចាប់​ផ្តើម​​ដំបូង​​នៅ​ឆ្នាំ​២០១២។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ក្រុម​ Bayon Wonderer ជា​ជើង​ឯក​ ខណៈ​ក្រុម​ Khmer United ដែល​ជា​របស់​ស្ថាបនិក​បាន​ត្រឹម​ជើង​ឯក​រង៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​